នេហេមា 2:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ឯស្តេចទ្រង់មានបន្ទូលមកខ្ញុំ កំពុងដែលអគ្គមហេសីគង់នៅក្បែរទ្រង់ថា តើអ្នកចង់ទៅជាយូរប៉ុន្មាន កាលណានឹងត្រឡប់មកវិញ ដូច្នេះ ស្តេចទ្រង់សព្វព្រះទ័យនឹងចាត់ឲ្យខ្ញុំទៅ ហើយខ្ញុំក៏កំណត់ពេលថ្វាយទ្រង់ជ្រាប
សូមមើលជំពូក
ស្ដេចមានរាជឱង្ការមកខ្ញុំ ទាំងមានអគ្គមហេសីគង់នៅក្បែរផងថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ហើយពេលណាទើបលោកត្រឡប់មកវិញ?» ដូច្នេះ កាលខ្ញុំបានកំណត់ពេលថ្វាយស្ដេចរួចហើយ ស្ដេចក៏សព្វព្រះហឫទ័យចាត់ខ្ញុំឲ្យទៅ។
សូមមើលជំពូក
ព្រះរាជាដោយមានព្រះមហេសីគង់នៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។ ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្ដេចក៏យល់ព្រមឲ្យខ្ញុំចេញដំណើរ។
សូមមើលជំពូក
ស្តេចដោយមានភរិយានៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។ ខ្ញុំជម្រាបស្តេចអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្តេចក៏យល់ព្រមឲ្យខ្ញុំចេញដំណើរ។
សូមមើលជំពូក