លោកក៏ក្រោកឡើងបរិភោគទៅ ហើយដោយសារកំឡាំង ដែលបានពីអាហារនោះ លោកក៏ដើរទៅអស់៤០ថ្ងៃ៤០យប់ បានដល់ទៅភ្នំហោរែប ជាភ្នំនៃព្រះ។
និក្ខមនំ 34:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏នៅទីនោះជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនៅទីនោះជាមួយព្រះយេហូវ៉ាអស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ឥតមានបរិភោគអ្វីឡើយ ហើយព្រះអង្គក៏ចារឹកអស់ទាំងពាក្យនៃសេចក្ដីសញ្ញា គឺក្រឹត្យវិន័យ ទាំងដប់ប្រការនៅលើបន្ទះថ្មទាំងពីរផ្ទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។ អាល់គីតាប ម៉ូសាស្ថិតនៅលើភ្នំជាមួយអុលឡោះតាអាឡា អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏គាត់មិនបរិភោគដែរ។ គាត់ចារបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។ |
លោកក៏ក្រោកឡើងបរិភោគទៅ ហើយដោយសារកំឡាំង ដែលបានពីអាហារនោះ លោកក៏ដើរទៅអស់៤០ថ្ងៃ៤០យប់ បានដល់ទៅភ្នំហោរែប ជាភ្នំនៃព្រះ។
កាលព្រះបានមានបន្ទូលនឹងម៉ូសេ នៅលើភ្នំស៊ីណាយរួចសព្វគ្រប់ហើយ នោះទ្រង់ក៏ប្រទានសេចក្ដីបន្ទាល់ដល់លោក ជាសេចក្ដីដែលទ្រង់បានសរសេរចុះនឹងបន្ទះថ្ម២ផ្ទាំង ដោយអង្គុលីព្រះហស្ត។
ជាការដែលព្រះទ្រង់ធ្វើ ហើយអក្សរដែលមាននៅបន្ទះថ្មទាំង២នោះ ក៏ជាអក្សរដែលទ្រង់ឆ្លាក់ដែរ
ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា ចូរដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាបន្ទះថ្ម២ពីមុន នោះអញនឹងចារឹកចុះនូវអស់ទាំងពាក្យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលឯងបានបំបែកហើយ
នោះទ្រង់មានបន្ទូលថា មើល អញតាំងសេចក្ដីសញ្ញាថា នៅមុខជនជាតិឯងទាំងអស់គ្នា នោះអញនឹងធ្វើការអស្ចារ្យ ជាការដែលមិនដែលកើតមានយ៉ាងដូច្នោះនៅអស់ទាំងនគរគ្រប់លើផែនដី ហើយអស់ទាំងសាសន៍ដែលឯងនៅកណ្តាលនោះ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលអញនឹងប្រោសដល់ឯង នោះជាការគួរស្ញែងខ្លាច
ទ្រង់ត្រូវអារក្សល្បួងក្នុងរវាង៤០ថ្ងៃ មិនបានសោយអ្វីសោះនៅវេលានោះ លុះផុតថ្ងៃទាំងនោះមក ទ្រង់ក៏ឃ្លាន
ហើយបើការងារខាងឯសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្ម បានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្ដីដែលកំពុងតែសូន្យបាត់ទៅ
នោះអញក៏បាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ដូចជាកាលមុនដំបូង ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមអញនៅជាន់នោះដែរ គឺទ្រង់មិនសព្វព្រះហឫទ័យនឹងបំផ្លាញឯងទេ
អញក៏វិលចុះពីភ្នំមកដាក់ថ្មទាំង២ផ្ទាំងទៅក្នុងហឹប ដែលអញបានធ្វើ ហើយថ្មនោះក៏នៅតែក្នុងហឹប ដូចជាព្រះយេហូវ៉ាបានបង្គាប់មកអញ។
ទ្រង់បានមានបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្ដីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង
រួចអញក៏ក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់៤០ថ្ងៃ៤០យប់ ដូចជាន់មុន ឥតមានបរិភោគ ឬផឹកទឹកសោះឡើយ ដោយព្រោះអស់ទាំងអំពើបាបដែលឯងរាល់គ្នាបានធ្វើ ដោយប្រព្រឹត្តសេចក្ដីដែលអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ាជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
យ៉ាងនោះ អញបានក្រាបចុះ នៅចំពោះព្រះយេហូវ៉ាអស់៤០ថ្ងៃ៤០យប់ នោះដោយព្រោះព្រះយេហូវ៉ាបានមានបន្ទូលថា ទ្រង់នឹងបំផ្លាញឯងរាល់គ្នា
ក្នុងគ្រាដែលអញបានឡើងទៅលើភ្នំដើម្បីនឹងទទួលបន្ទះថ្ម ជាបន្ទះមានកត់ចុះសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងឯងរាល់គ្នា នោះអញបាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ឥតមានបរិភោគអាហារ ឬផឹកទឹកសោះ