ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។
និក្ខមនំ 25:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីន២ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីមពីរ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកមាសមកឆ្លាក់ធ្វើរូបចេរូប៊ីនពីរ ដាក់នៅចុងគម្របហិបទាំងសងខាង អាល់គីតាប ត្រូវយកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង |
ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។
នឹងមាសសុទ្ធសំរាប់អាសនាគ្រឿងក្រអូបតាមទំងន់ផង ទ្រង់ក៏ប្រគល់គំរូ ដែលសំរាប់ធ្វើរទេះ នឹងចេរូប៊ីន ដែលត្រដាងស្លាបគ្របពីលើហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាដែរ
នៅក្នុងល្វែងទីបរិសុទ្ធបំផុត ទ្រង់ធ្វើរូបចេរូប៊ីន២ជារូបឆ្លាក់ ហើយក៏ស្រោបដោយមាស
គឺធ្វើរូបចេរូប៊ីន១នៅចុងម្ខាង ហើយចេរូប៊ីន១នៅចុងម្ខាងទៀត ត្រូវធ្វើចេរូប៊ីនទាំង២ឲ្យនៅចុងទាំងសងខាង ភ្ជាប់ជាមួយនឹងទីសន្តោសប្រោស
កន្សោមគ្រាប់នឹងមែកទាំងប៉ុន្មាននោះ ត្រូវឆ្លាក់ធ្វើពីមាសសុទ្ធភ្ជាប់ជាមួយគ្នា
ទ្រង់ក៏មានបន្ទូលដល់មនុស្សដែលស្លៀកសំពត់ទេសឯកថា ចូរឲ្យចូលទៅកណ្តាលកង់ទាំងនោះ គឺក្រោមចេរូប៊ីន ហើយកើបរងើកភ្លើងពេញដៃទាំង២ ពីកណ្តាលចេរូប៊ីននោះ រួចបាចទៅលើទីក្រុងទៅ អ្នកនោះក៏ចូលទៅនៅចំពោះភ្នែកខ្ញុំ
នេះជាតួមានជីវិត ដែលខ្ញុំបានឃើញនៅក្រោមព្រះនៃសាសន៍អ៊ីស្រាអែល ត្រង់ទន្លេកេបារ ហើយខ្ញុំបានដឹងថា នោះជាពួកចេរូប៊ីនដែរ
កំពុងដែលមនុស្សនោះចូលទៅ ចេរូប៊ីនក៏នៅខាងស្តាំព្រះវិហារ ហើយពពកក៏នៅពេញក្នុងទីលានខាងក្នុង
ឯខាងលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស តែយើងខ្ញុំថ្លែងពីរបស់ទាំងនោះដោយពិស្តារ ក្នុងពេលឥឡូវនេះមិនបានទេ។
នោះគេក៏ចាត់ឲ្យទៅឯស៊ីឡូរ នាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា នៃពួកពលបរិវារដែលនៅកណ្តាលចេរូប៊ីន ពីទីនោះមក ឯហុបនី នឹងភីនេហាស ជាកូនអេលីទាំង២ ក៏នៅទីនោះ ជាមួយនឹងហឹបនៃសេចក្ដីសញ្ញារបស់ព្រះដែរ។