អេសេគាល 10:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ទ្រង់ក៏មានបន្ទូលដល់មនុស្សដែលស្លៀកសំពត់ទេសឯកថា ចូរឲ្យចូលទៅកណ្តាលកង់ទាំងនោះ គឺក្រោមចេរូប៊ីន ហើយកើបរងើកភ្លើងពេញដៃទាំង២ ពីកណ្តាលចេរូប៊ីននោះ រួចបាចទៅលើទីក្រុងទៅ អ្នកនោះក៏ចូលទៅនៅចំពោះភ្នែកខ្ញុំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះអង្គមានព្រះបន្ទូលទៅកាន់មនុស្សដែលស្លៀកសំពត់ទេសឯកថា៖ «ចូរចូលទៅកណ្ដាលកង់ទាំងនោះ គឺក្រោមចេរូប៊ីន ហើយកើបរងើកភ្លើងពេញដៃទាំងពីរ ពីកណ្ដាលចេរូប៊ីននោះ រួចបាចទៅលើទីក្រុងទៅ» ខ្ញុំក៏ឃើញអ្នកនោះចូលទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកចេរូប៊ីន ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកចេរូប៊ីនពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។ សូមមើលជំពូកអាល់គីតាប2 អុលឡោះតាអាឡាមានបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកម៉ាឡាអ៊ីកាត់មានស្លាបពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។ សូមមើលជំពូក |