ហេព្រើរ 9:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឯខាងលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស តែយើងខ្ញុំថ្លែងពីរបស់ទាំងនោះដោយពិស្តារ ក្នុងពេលឥឡូវនេះមិនបានទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 នៅលើហិបនៃសម្ពន្ធមេត្រី មានចេរ៉ូប៊ីននៃសិរីរុងរឿងបាំងពីលើទីសន្ដោសប្រោស។ យ៉ាងណាក៏ដោយ យើងមិនអាចរៀបរាប់ល្អិតល្អន់អំពីរឿងទាំងនេះ នៅឥឡូវនេះបានទេ។ សូមមើលជំពូកKhmer Christian Bible5 ហើយពីលើហិបនោះ មានរូបចេរ៉ូប៊ីនដ៏មានសិរីរុងរឿងបាំងពីលើទីសណ្ដោសប្រោស ប៉ុន្ដែនៅពេលនេះ យើងមិនអាចនិយាយអំពីរឿងទាំងនេះឲ្យបានល្អិតល្អន់ទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 នៅពីលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស។ ប៉ុន្ដែ យើងមិនអាចនិយាយពីរបស់ទាំងនេះដោយពិស្តារ ក្នុងពេលនេះបានទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន* ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំឲ្យរួចពីបាប* រូបនោះបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់ ។ ប៉ុន្តែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់នៅពេលនេះទេ។ សូមមើលជំពូកអាល់គីតាប5 នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបម៉ាឡាអ៊ីកាត់ ត្រដាងស្លាបបាំងពីលើកន្លែងជូនឈាមសុំឲ្យរួចពីបាប រូបនោះបង្ហាញពីវត្ដមានរបស់អុលឡោះ។ ប៉ុន្ដែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់ នៅពេលនេះទេ។ សូមមើលជំពូក |
តែទ្រង់បានសំដែងឲ្យគេដឹងថា សេចក្ដីទាំងនោះមិនមែនសំរាប់គេទេ គឺសំរាប់យើងរាល់គ្នាវិញ គឺជាសេចក្ដីទាំងប៉ុន្មាន ដែលឥឡូវនេះ ពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ។