នោះយ៉ាកុបគាត់ប្រាប់ដល់ពួកគ្រួគាត់ នឹងអស់អ្នកដែលនៅជាមួយថា ចូរចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសំអាតខ្លួន ហើយផ្លាស់សំលៀកបំពាក់ឯងចុះ
និក្ខមនំ 19:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរទៅឯពួកជន ដើម្បីនឹងញែកគេឲ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផង ត្រូវឲ្យគេបោកខោអាវដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបប្រជាជនវិញ ដើម្បីញែកគេចេញជាបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវឲ្យគេបោកសម្លៀកបំពាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យញែកខ្លួនឲ្យបានវិសុទ្ធ នៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេលាងជម្រះសម្លៀកបំពាក់ផងដែរ។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យជម្រះខ្លួនឲ្យបានបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ |
នោះយ៉ាកុបគាត់ប្រាប់ដល់ពួកគ្រួគាត់ នឹងអស់អ្នកដែលនៅជាមួយថា ចូរចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសំអាតខ្លួន ហើយផ្លាស់សំលៀកបំពាក់ឯងចុះ
ចំណែកមភីបូសែត ជាព្រះវង្សសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្តេចទ្រង់ចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត
ប៉ុន្តែមានពួកសង្ឃតិច មិនល្មមនឹងពន្លាត់ស្បែកដង្វាយដុតទាំងអស់បាន បានជាពួកលេវី ជាបងប្អូនគេ ក៏ជួយ រហូតដល់ការនោះបានសំរេច នឹងដល់វេលាដែលពួកសង្ឃបានញែកខ្លួនជាបរិសុទ្ធហើយ ដ្បិតពួកលេវីមានចិត្តស្មោះត្រង់ជាងពួកសង្ឃ ដើម្បីនឹងញែកខ្លួនចេញជាបរិសុទ្ធ
មានបន្ទូលថា ឱពួកលេវីអើយ ចូរស្តាប់តាមយើងចុះ ឥឡូវនេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រមទាំងនាំយករបស់ស្មោកគ្រោកចេញពីទីបរិសុទ្ធ ហើយញែកព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោអ្នករាល់គ្នាចេញជាបរិសុទ្ធដែរ
លុះកាលបានជប់លៀងគ្នារួចហើយ នោះយ៉ូបក៏ចាត់ទៅញែកគេចេញជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយដង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយនឹកថា ក្រែងកូនអញបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា លោកតែងតែធ្វើដូច្នេះជាដរាប។
ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច
បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
ត្រូវឲ្យឯងប្រាប់ដល់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់នៅថ្ងៃស្អែក នោះនឹងបានសាច់បរិភោគហើយ ដ្បិតឯងរាល់គ្នាបានយំដាក់ព្រះកាណ៌នៃព្រះយេហូវ៉ាថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ ដ្បិតដែលយើងនៅស្រុកអេស៊ីព្ទនៅឡើយ នោះស្រួលណាស់ ដូច្នេះព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់មក ហើយឯងរាល់គ្នានឹងបរិភោគផង
ត្រូវឲ្យមនុស្សស្អាតនោះឯងប្រោះទៅលើមនុស្សមិនស្អាតនៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត រួចនៅថ្ងៃទី៧ នោះត្រូវញែកអ្នកនោះចេញជាស្អាត ត្រូវឲ្យខ្លួនអ្នកនោះបោកសំលៀកបំពាក់ ហើយងូតទឹកចេញ រួចដល់ល្ងាចនឹងបានស្អាតវិញ។
គឺគ្រប់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងបាន នោះត្រូវឲ្យឯងរាល់គ្នានាំយកទៅដុតភ្លើងសំអាតទៅ រួចនឹងបានស្អាត ប៉ុន្តែ ត្រូវឲ្យសំអាតនឹងទឹកដែលសំរាប់សំអាតដែរ ឯអស់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងមិនបាន នោះត្រូវឲ្យលាងនឹងទឹកវិញ
ដល់ថ្ងៃទី៧ ត្រូវឲ្យឯងរាល់គ្នាបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាត រួចសឹមចូលមកក្នុងទីដំឡើងត្រសាលចុះ។
ពួកលេវីគេសំអាតខ្លួន ព្រមទាំងបោកសំលៀកបំពាក់របស់គេផង រួចអើរ៉ុនក៏ថ្វាយគេជាដង្វាយនៅចំពោះព្រះយេហូវ៉ា ទាំងធ្វើឲ្យធួននឹងគេ ដើម្បីឲ្យគេបានស្អាត
គឺត្រូវឲ្យសំអាតគេយ៉ាងដូច្នេះ ត្រូវប្រោះទឹកសំអាតបាបទៅលើគេ រួចឲ្យគេកោរសក់ នឹងរោមនៅខ្លួនចេញទាំងអស់ ត្រូវឲ្យបោកសំលៀកបំពាក់ ហើយសំអាតខ្លួនផង
ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ នឹងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា។
នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាកដ ហើយសេចក្ដីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ
យ៉ូស្វេក៏ប្រាប់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង
ចូរក្រោកឡើង ញែកពួកជនចេញជាបរិសុទ្ធចុះ ហើយប្រាប់គេថា ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់ពេលថ្ងៃស្អែក ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ពួកអ៊ីស្រាអែលអើយ មានរបស់ដែលសំរាប់បំផ្លាញនៅក្នុងពួកឯង ហើយឯងពុំអាចនឹងឈរនៅមុខពួកខ្មាំងសត្រូវបានឡើយ ទាល់តែបានដករបស់ដែលសំរាប់បំផ្លាញនោះ ពីពួកឯងចេញ
មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យបានច្បាប់ដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ
ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម
លោកឆ្លើយថា ដោយមេត្រីទេ ខ្ញុំបានមកដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធចុះ រួចមកបរិភោគយញ្ញបូជាជាមួយគ្នា លោកក៏ញែកអ៊ីសាយ នឹងពួកកូនគាត់ចេញជាបរិសុទ្ធ ហើយហៅគេមកបរិភោគយញ្ញបូជាទាំងអស់គ្នា។