ឱព្រះយេហូវ៉ាអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
ទំនុកតម្កើង 97:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះខ្ពស់បំផុត នៅលើផែនដីទាំងមូល ទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល; ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្ពស់លើព្រះទាំងអស់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត នៅលើផែនដីទាំងមូល ព្រះអង្គបានថ្កើងឡើងលើសជាងអស់ទាំងព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលជាព្រះដ៏ខ្ពង់ខ្ពស់ នៅលើផែនដីទាំងមូល ព្រះអង្គប្រសើរបំផុតលើសព្រះនានាទាំងអស់។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលជាម្ចាស់ដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល ទ្រង់ប្រសើរបំផុតលើសព្រះនានាទាំងអស់។ |
ឱព្រះយេហូវ៉ាអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
ពីព្រោះខ្ញុំដឹងថា ព្រះយេហូវ៉ាទ្រង់ធំ ហើយថា ព្រះអម្ចាស់នៃយើងខ្ញុំ ទ្រង់ខ្ពស់លើសជាងអស់ទាំងព្រះ
ឱសូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
ដ្បិត ឱព្រះយេហូវ៉ាអើយ សូមទតមើលពួកខ្មាំងសត្រូវទ្រង់ មើល ពួកខ្មាំងសត្រូវទ្រង់ គេត្រូវវិនាសហើយ អស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គេនឹងត្រូវខ្ចាត់ខ្ចាយទៅ
ដ្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយក៏គួរសរសើរណាស់ ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះ
ឥឡូវនេះ អញដឹងថា ព្រះយេហូវ៉ាទ្រង់ធំលើសអស់ទាំងព្រះ ដ្បិតទ្រង់បានឈ្នះក្នុងអំពើដែលគេបានប្រព្រឹត្តដោយព្រហើនចំពោះឯងរាល់គ្នា
ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតទ្រង់គង់នៅស្ថានដ៏ខ្ពស់ ទ្រង់បានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត
តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ
គឺគេសុទ្ធតែជាមនុស្សកំរោល ហើយល្ងីល្ងើ ឯលទ្ធិរបស់គេជាសេចក្ដីសូន្យសោះ គឺជាដុំឈើទទេ
ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី នឹងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង