ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ក៏​ប្លន់ អ្នក​បំរើ​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​ពួក​អ្នក​ជិត​ខាង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់អ្នក​ដែល​ដើរកាត់​ផ្លូវ​បាន​ប្លន់​គាត់​; គាត់​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួក​អ្នកជិតខាង​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ ប្លន់​យក​អ្វី​ៗ​ដែល​ព្រះ​រាជាមាន ព្រះ​រាជា​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល ដល់​ពួក​អ្នក​ជិត​ខាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ប្លន់​យក​អ្វីៗ​ដែល​ស្ដេច​មាន ហើយ​ប្រទេស​ជិត​ខាង​នាំ​គ្នា​សើច​ចំអក​ឲ្យ​ស្ដេច។

សូមមើលជំពូក

អាល់គីតាប

ពួក​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ប្លន់​យក​អ្វីៗ​ដែល​ស្ដេច​មាន ហើយ​ប្រទេស​ជិត​ខាង​នាំ​គ្នា​សើច​ចំអក ឲ្យ​ស្ដេច។

សូមមើលជំពូក



ទំនុកតម្កើង 89:41
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​និយាយ​ថា ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​នេះ​មិន​ល្អ​ទេ គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ​ទេ​តើ គឺ​ដោយ​ព្រោះ​សេចក្ដី​ត្មះ‌តិះដៀល​នៃ​ពួក​សាសន៍​ដទៃ ជា​ខ្មាំង​សត្រូវ​យើង


ឱ​ព្រះ‌អង្គ​អើយ ពួក​ទាស់​ទទឹង​នឹង​ដៀល‌ត្មះ ដល់​កាល​ណា តើ​ពួក​ខ្មាំង​សត្រូវ​នឹង​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ឬ


យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ​ដល់​ពួក​អ្នក​ជិត​ខាង ហើយ​ជា​ទី​ស្អប់​ខ្ពើម នឹង​ជា​ទី​សើច​ឡក​ដល់​ពួក​អស់​អ្នក​ដែល​នៅ​ជុំវិញ​ផង


ជ្រូក​ក៏​ចេញ​ពី​ព្រៃ​មក​ឈ្មុស ហើយ​សត្វ​នៅ​វាល​ក៏​ស៊ី​បំផ្លាញ​ដែរ


អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១​ដែល​ទមិល​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង


ឥឡូវ​នេះ អញ​នឹង​ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ជា​អញ​នឹង​ធ្វើ​អ្វី​ដល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នោះ គឺ​អញ​នឹង​រើ​របង​ចេញ នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ អញ​នឹង​រំលំ​កំផែង​ចេញ នោះ​ចំការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ


អញ​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី​វិញ ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្តាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អញ​នឹង​បណ្តេញ​ទៅ​នោះ


ហើយ​អញ​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់‌អត់ នឹង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្តាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ នឹង​ជា​ទី​ត្មះ‌តិះដៀល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​អញ​នឹង​បណ្តេញ​គេ​នោះ


ពី​ព្រោះ ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា សេចក្ដី​កំហឹង នឹង​សេចក្ដី​ក្រោធ​របស់​អញ ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ជា​យ៉ាង​ណា នោះ​សេចក្ដី​ក្រោធ​របស់​អញ នឹង​ត្រូវ​ចាក់​ចេញ លើ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្តាសា ហើយ​ជា​ទី​ជេរ​ប្រមាថ ឯង​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ


អញ​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង​ទៅ គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ នឹង​អំណត់‌អត់ គេ​នឹង​ស្លាប់​ទៅ ចាប់​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ដោយ‌សារ​ដាវ នឹង​អំណត់‌អត់ នោះ​គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង នឹង​ជា​ទី​ផ្តាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ


ដោយ​ដៃ​ឯង​រាល់​គ្នា​តែង​ប្រព្រឹត្ត​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង គឺ​ជា​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​ឯង​រាល់​គ្នា​បាន​ទៅ​ស្នាក់​នៅ​នោះ ជា​ការ​ដែល​នឹង​កាត់​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ជា​ទី​ផ្តាសា នឹង​ជា​ទី​ត្មះ‌តិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី


ពួក​អ៊ីស្រាអែល គេ​ប្រៀប​ដូច​ជា​ចៀម ដែល​ត្រូវ​ប្រដេញ​កំចាយ​ទៅ ពួក​សិង្ហ​បាន​ដេញ​កំចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាសស៊ើរ​បាន​ត្របាក់​ស៊ី​គេ ឥឡូវ​នេះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ ជា​ខាង​ក្រោយ


ព្រះ‌អម្ចាស់​ទ្រង់​បាន​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រាអែល​បាត់​ទៅ ទ្រង់​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចំរើន​ការ​សោក‌សៅ នឹង​ការ​យំ​ទួញ ក្នុង​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹង​នឹក​ចាំ​ពី​ការ​ដែល​កើត​ដល់​យើង​ខ្ញុំ​រាល់​គ្នា សូម​ទ្រង់​ទត​មក​ឲ្យ​ឃើញ​សេចក្ដី​ដែល​គេ​ត្មះតិ‌ដៀល​ដល់​យើង​ខ្ញុំ


ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ទ្រង់ នោះ​សូម​ឲ្យ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គឺ​ជា​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម នឹង​ពួក​រាស្ត្រ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ព័ទ្ធ​ជុំវិញ​យើង​ខ្ញុំ គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​ឰយុកោ​យើង​ខ្ញុំ​ទេ


ឯង​នឹង​ត្រឡប់​ទៅ​ជា​ទី​អស្ចារ្យ នឹង​ជា​ទី​ប្រៀប‌ធៀប ហើយ​ជា​ទី​ដំនៀល​នៅ​កណ្តាល​គ្រប់​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ