ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 82:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែឯង​នឹង​ស្លាប់​ទៅ ដូច​ជា​មនុស្ស​ធម្មតា​ដែរ គឺ​នឹង​ត្រូវ​ដួល​ដូច​ជា​មេ​ណា​មួយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ អ្នករាល់គ្នា​នឹង​ស្លាប់​ដូច​មនុស្ស អ្នករាល់គ្នា​នឹង​ដួល​ដូច​មេដឹកនាំ​ណាម្នាក់​ដែរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ អ្នក​នឹងត្រូវ​ស្លាប់​ដូច​មនុស្ស​ធម្មតា ហើយ​នឹង​ត្រូវ​ដួល​ដូច​ជា​អ្នក​ធំ​ណា​មួយ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដូច​មនុស្ស​លោក អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាត់​បង់​ជីវិត ដូច​អ្នក​ធំ​បាត់​បង់​តំណែង​ដែរ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដូច​មនុស្ស​លោក អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាត់​បង់​ជីវិត ដូច​អ្នក​ធំ​បាត់​បង់​តំណែង​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 82:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែនឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​កប់​ខ្មោច ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ


ប៉ុន្តែមនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។


សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប នឹង​សៀប អើ សូម​ឲ្យ​អស់​ពួក​ចៅហ្វាយ​ក្នុង​សាសន៍​ទាំង​នោះ បាន​ដូច​ជា​សេបា ហើយ​នឹង​សាល‌មូន៉ា


នៅ​គ្រា​នោះ​តើ​ឯង​នឹង​នៅ​តែ​ពោល នៅ​មុខ​អ្នក​ដែល​សំឡាប់​ឯង ថាអញ​ជា​ព្រះ ទៀត​ឬ​អី ប៉ុន្តែនៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​សំឡាប់​ឯង នោះ​ឯង​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ


ប្រយោជន៍​មិន​ឲ្យ​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ទឹក​បាន​ដំកើង​ខ្លួន ដោយ​មាន​កំពស់ ឬ​លូត​កំពូល​ឡើង​ដល់​ក្នុង​មែក​ញឹក‌ស្និត​ឡើយ ហើយ​មិន​ឲ្យ​ដើម​ណា​ដែល​បឺត​ទឹក បាន​ឈរ​ឡើង ដោយ​មាន​សណ្ឋាន​ខ្ពស់​ដែរ ដ្បិត​វា​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ទាំង​អស់ គឺ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែនដី ឲ្យ​នៅ​កណ្តាល​ពួក​មនុស្ស​ជាតិ ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។