ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 82:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ជួយ​សង្គ្រោះ​មនុស្ស​ក្រីក្រ នឹង​មនុស្ស​កំសត់​ទុគ៌ត​ដែរ ត្រូវ​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​រំដោះ​មនុស្ស​តូចទាប និង​មនុស្ស​ខ្វះខាត ចូរ​សង្គ្រោះ​ពួកគេ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​សង្គ្រោះ​មនុស្សទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ចូរ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រ ចូរ​យក​ពួក​គេ​ចេញ​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក

អាល់គីតាប

ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រ ចូរ​យក​ពួក​គេ​ចេញ​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក



ទំនុកតម្កើង 82:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​ខ្ញុំ​បាន​ជួយ​ដោះ​មនុស្ស​ក្រីក្រ​ឲ្យ​បាន​រួច ដែល​គេ​ស្រែក​ឡើង ព្រម​ទាំង​ពួក​កំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ​ផង


ទូលបង្គំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​កាន់​ក្តី​របស់​មនុស្ស​មាន​ទុក្ខ​វេទនា ព្រម​ទាំង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​កំសត់​ទុគ៌ត​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ឲ្យ​រឹប​ជាន់ ឬ​គំហក‌កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា នឹង​ស្រី​មេម៉ាយ​ឡើយ ក៏​កុំ​ឲ្យ​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ