កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ នោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅ ដូចជាមេអំបៅ ពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥត ប្រយោជន៍ទទេ។ –បង្អង់
ទំនុកតម្កើង 80:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញ គេត្រូវវិនាសដោយព្រះភក្ត្រទ្រង់ទតបន្ទោស ព្រះគម្ពីរខ្មែរសាកល ដើមទំពាំងបាយជូរនោះត្រូវបានដុតក្នុងភ្លើង ត្រូវបានកាប់ចោល ហើយវិនាសដោយសារតែការស្ដីបន្ទោសនៃព្រះភក្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្មាំងសត្រូវបានយកភ្លើង ដុតដើមទំពាំងបាយជូរនេះ គេបានកាប់វាចោល សូមឲ្យគេវិនាសដោយការបន្ទោស ចេញពីព្រះភក្ត្រព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។ អាល់គីតាប សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលទ្រង់គំរាមកំហែងពួកគេ។ |
កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ នោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅ ដូចជាមេអំបៅ ពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥត ប្រយោជន៍ទទេ។ –បង្អង់
ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត តើទ្រង់នឹងមានសេចក្ដីខ្ញាល់ជានិច្ចឬអី តើសេចក្ដីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ
ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ
កាលណាមែកស្វិតក្រៀមទៅហើយ នោះនឹងត្រូវកាច់ចេញ ហើយពួកស្រីៗនឹងមកដុតចោល ពីព្រោះជនជាតិនេះឥតមានយោបល់ ហេតុដូច្នេះ ព្រះដែលបានបង្កើតគេ ទ្រង់នឹងមិនប្រណីដល់គេឡើយ ព្រះដែលបានសូនគេឡើង ទ្រង់នឹងមិនផ្តល់ព្រះគុណដល់គេសោះ។
បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាខ្នែងដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ
គេនឹងរងទុក្ខទោស ជាសេចក្ដីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់