ដល់ដំណទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ
ទំនុកតម្កើង 79:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំនឹកចាំពីការទុច្ចរិតដែលយើងខ្ញុំធ្វើពីដើមឡើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ មកប្រោសយើងខ្ញុំ ជាប្រញាប់វិញ ដ្បិតយើងខ្ញុំបានត្រឡប់ជាទាបថោកណាស់ ព្រះគម្ពីរខ្មែរសាកល សូមព្រះអង្គកុំនឹកចាំអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំទាស់នឹងយើងខ្ញុំឡើយ; សូមឲ្យសេចក្ដីមេត្តារបស់ព្រះអង្គមកជួបយើងខ្ញុំយ៉ាងឆាប់រហ័សផង ដ្បិតយើងខ្ញុំដុនដាបជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំនឹកចាំអំពើទុច្ចរិត ដែលយើងខ្ញុំធ្វើពីដើមឡើយ សូមប្រញាប់សម្ដែងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គដល់យើងខ្ញុំផង ដ្បិតយើងខ្ញុំកំពុងតែអាប់ឱនណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរស របស់យើងខ្ញុំបានធ្វើខុសនោះឡើយ ផ្ទុយទៅវិញ សូមប្រញាប់សម្តែងព្រះហឫទ័យ អាណិតអាសូរយើងខ្ញុំផង! ដ្បិតយើងខ្ញុំកំពុងតែលិចលង់។ អាល់គីតាប សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរស របស់យើងខ្ញុំបានធ្វើខុសនោះឡើយ ផ្ទុយទៅវិញ សូមប្រញាប់សំដែងចិត្ត អាណិតអាសូរយើងខ្ញុំផង! ដ្បិតយើងខ្ញុំកំពុងតែលិចលង់។ |
ដល់ដំណទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ
ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ
ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រា ប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់ ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ ទាំងអំពើទុច្ចរិត នោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន
សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវទាបថោកណាស់ហើយ សូមប្រោសឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងជាងទូលបង្គំ
៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណ ទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល
សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំនោះឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់វិញ ដោយយល់ដល់ព្រះគុណរបស់ទ្រង់
ដូច្នេះ ចូរទៅឥឡូវ ហើយនាំបណ្តាជននេះទៅឯកន្លែងដែលអញបានប្រាប់ឯងចុះ មើល ទេវតាអញនឹងនាំមុខឯង ប៉ុន្តែនៅថ្ងៃដែលអញនឹងមកជំនុំជំរះ នោះអញនឹងធ្វើទោសចំពោះបាបរបស់គេ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំក្រោធជាខ្លាំងឡើយ ក៏សូមកុំនឹកចាំពីសេចក្ដីទុច្ចរិតជាដរាបដែរ សូមមើល សូមទ្រង់ពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជារាស្ត្ររបស់ទ្រង់
ទ្រង់មានបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេនឹងពួកឰយុកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ទ្រង់ នោះសូមឲ្យសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ បានបែរចេញពីក្រុងយេរូសាឡិម គឺជាភ្នំបរិសុទ្ធរបស់ទ្រង់ទៅ ដ្បិតក្រុងយេរូសាឡិម នឹងពួករាស្ត្ររបស់ទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅព័ទ្ធជុំវិញយើងខ្ញុំ គឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំ ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោយើងខ្ញុំទេ
ឯខាងយញ្ញបូជា ជាដង្វាយដែលត្រូវថ្វាយដល់អញ នោះគេសំឡាប់សត្វទៅ ដើម្បីតែស៊ីសាច់ប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់មិនទទួលទេ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេឥឡូវ ហើយតបស្នងនឹងអំពើបាបរបស់គេ ឯគេ នឹងត្រូវវិលនៅឯស្រុកអេស៊ីព្ទទាំងអស់វិញ
គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា