ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 78:67 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត ទ្រង់​មិន​បាន​ទទួល​ត្រសាល​របស់ ពួក​យ៉ូសែប​ឡើយ ក៏​មិន​បាន​រើស​ពូជ​អំបូរ​អេប្រា‌អិម​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​បដិសេធ​រោង​របស់​យ៉ូសែប ហើយ​មិន​បាន​ជ្រើសរើស​កុលសម្ព័ន្ធ​អេប្រាអិម​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ព្រះ‌អង្គ​មិន​រវី​រវល់​នឹង​រោង​ឧបោសថ របស់​ពួក​យ៉ូសែប​ឡើយ ក៏​មិន​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអិម​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប ព្រះអង្គ​ពុំ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទេ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​យូសុះ ទ្រង់​ពុំ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទេ

សូមមើលជំពូក



ទំនុកតម្កើង 78:67
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


រួច​ដាវីឌ ព្រម​ទាំង​បណ្តាជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ​ឡើង​មក ជា​ហឹប​ដែល​គេ​ឲ្យ​ឈ្មោះ តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្តាល​ចេរូប៊ីន


រួច​គេ​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម​ប្រាប់​ថា ពួក​ភីលីស្ទីន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះសូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ