ទំនុកតម្កើង 78:64 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសង្ឃរបស់គេក៏ដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកសោះ។ ព្រះគម្ពីរខ្មែរសាកល ពួកបូជាចារ្យរបស់ពួកគេបានដួលដោយមុខដាវ ហើយពួកស្ត្រីមេម៉ាយរបស់ពួកគេក៏មិនយំសោកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃរបស់គេបានដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។ អាល់គីតាប ពួកអ៊ីមុាំបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។ |
ឯសំពត់ឈ្នួតនឹងនៅជាប់លើក្បាល ហើយស្បែកជើងនៅជាប់នឹងជើងដែរ អ្នករាល់គ្នានឹងមិនសោយសោក ឬយំយែកឡើយ គឺនឹងរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ហើយនឹងថ្ងូរប្រទល់មុខគ្នានឹងគ្នាវិញ
ឯហឹបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនីនឹងភីនេហាស ជាកូនអេលីទាំង២ ក៏ស្លាប់ដែរ។
អ្នកដែលនាំដំណឹងមកក៏ឆ្លើយថា ពួកអ៊ីស្រាអែលយើងបានរត់ ពីចំពោះពួកភីលីស្ទីនចេញ មានពលទ័ពខាងយើងស្លាប់អស់សន្ធឹក ហើយហុបនី នឹងភីនេហាស កូនលោកទាំង២ក៏ស្លាប់ទៅដែរ ឯហឹបនៃព្រះ គេក៏បានចាប់យកទៅហើយ
នាងដាក់ឈ្មោះកូននោះថា អ៊ីកាបូឌ ដោយពាក្យថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ គឺដោយព្រោះគេបានចាប់យកហឹបនៃព្រះទៅ ហើយដោយព្រោះឪពុកក្មេក នឹងប្ដីនាងផង
នាងនិយាយថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ពីព្រោះគេបានចាប់យកហឹបនៃព្រះទៅ។