Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អ្នក​ដែល​នាំ​ដំណឹង​មក​ក៏​ឆ្លើយ​ថា ពួក​អ៊ីស្រាអែល​យើង​បាន​រត់ ពី​ចំពោះ​ពួក​ភីលីស្ទីន​ចេញ មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហើយ​ហុបនី នឹង​ភីនេ‌ហាស កូន​លោក​ទាំង​២​ក៏​ស្លាប់​ទៅ​ដែរ ឯ​ហឹប​នៃ​ព្រះ គេ​ក៏​បាន​ចាប់​យក​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​នាំ​ដំណឹង​នោះ​ក៏​ឆ្លើយ​ថា៖ «ពួក​អ៊ីស្រា‌អែល​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហុបនី និង​ភីនេ‌ហាស កូន​លោក​ទាំង​ពីរ​នាក់​ក៏​ស្លាប់​ដែរ ហើយ​ហិប​នៃ​ព្រះ ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជម្រាប​លោក​ថា៖ «ពួក​អ៊ីស្រា‌អែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន គឺ​យើង​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​លោក គឺ​ហូប‌នី និង​ភីនេ‌ហាស​ក៏​ស្លាប់ រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់​ក៏​ត្រូវ​គេ​ដណ្ដើម​យក​ទៅ​ដែរ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជម្រាប​គាត់​ថា៖ «ពួក​អ៊ីស្រ‌អែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលី‌ស្ទីន គឺ​យើង​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​តា គឺ ហូប‌នី និង​ភីនេ‌ហាស​ក៏​ស្លាប់ រីឯ​ហិប​របស់​អុលឡោះ​ក៏​ត្រូវ​គេ​ដណ្តើម​យក​ទៅ​ដែរ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រគល់​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឲ្យ​ទៅ​ជា​ឈ្លើយ ហើយ​សិរី‌ល្អ​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ


ពួក​សង្ឃ​របស់​គេ​ក៏​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​សោះ។


នេះ​ជា​ទី​សំគាល់​ដល់​ឯង ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី នឹង​ភីនេ‌ហាស កូន​ឯង​ទាំង​២ គឺ​គេ​នឹង​ស្លាប់​ទៅ​ទាំង​២​នាក់​នៅ​ថ្ងៃ​តែ​១


ដូច្នេះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​រៀប​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល ដែល​នឹង​ធ្វើ​ឲ្យ​ខ្ទរ​ដល់​ត្រចៀក​ទាំង​សង​ខាង នៃ​អស់​អ្នក​ណា​ដែល​ឮ


នៅ​ថ្ងៃ​នោះ អញ​នឹង​សំរេច​ទាស់​នឹង​អេលី តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​និយាយ​ពី​ពួក​គ្រួ​លោក​ហើយ ចាប់​តាំង​ពី​ដើម ដរាប​ដល់​ចុង​ផង


អ្នក​នោះ​ជំរាប​ថា គឺ​ខ្ញុំ​នេះ​ដែល​ចេញ​មក​ពី​ទី​ចំបាំង ខ្ញុំ​បាន​រត់​រួច​នៅ​ថ្ងៃ​នេះ​ឯង អេលី​សួរ​ថា កូន​អើយ ចុះ​តើ​យ៉ាង​ដូច​ម្តេច​ទៅ


កាល​អ្នក​នោះ​ដំណាល​ពី​ហឹប​នៃ​ព្រះ​ដូច្នោះ នោះ​ស្រាប់​តែ​អេលី លោក​ផ្ងារ​ធ្លាក់​ចុះ​ពី​ជើងម៉ា ជា​ទី​ដែល​លោក​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ដ្បិត​មាន​អាយុ​ច្រើន ហើយ​ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​៤០​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម