ក៏សំដែងទីសំគាល់ នឹងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក នឹងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកឰយុកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ
ទំនុកតម្កើង 78:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬពីបែបយ៉ាងណាដែលទ្រង់បានសំដែងទីសំគាល់ របស់ទ្រង់នៅស្រុកអេស៊ីព្ទ នឹងការអស្ចារ្យ នៅទីវាលសូអានឡើយ ព្រះគម្ពីរខ្មែរសាកល កាលព្រះអង្គបានសម្ដែងទីសម្គាល់របស់ព្រះអង្គនៅអេហ្ស៊ីប និងបានសម្ដែងការអស្ចារ្យរបស់ព្រះអង្គនៅវាលសូអាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅស្រុកអេស៊ីព្ទ និងការអស្ចារ្យនៅទីវាលសូអានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពុំបាននឹកឃើញពីទីសម្គាល់អស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីបទេ ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅតំបន់សូអានឡើយ។ អាល់គីតាប ពួកគេពុំបាននឹកឃើញពីទីសំគាល់អស្ចារ្យផ្សេងៗ ដែលទ្រង់ធ្វើនៅស្រុកអេស៊ីបទេ ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ ដែលទ្រង់ធ្វើនៅតំបន់សូអានឡើយ។ |
ក៏សំដែងទីសំគាល់ នឹងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក នឹងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកឰយុកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ
៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសំគាល់ នឹងការអស្ចារ្យ ទៅកណ្តាលឯងហើយ គឺឲ្យកើតដល់ផារ៉ោន នឹងពួកមហាតលិកទាំងអស់គ្នា
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ
តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះអញនឹងចំរើនទីសំគាល់ នឹងការអស្ចារ្យរបស់អញនៅក្នុងស្រុកអេស៊ីព្ទ
ព្រះទ្រង់មានបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ»
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ នឹងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ
ហើយទ្រង់បានធ្វើទីសំគាល់ នឹងការអស្ចារ្យដ៏ជាធំ ហើយវេទនាផង ដល់ពួកស្រុកអេស៊ីព្ទ នឹងផារ៉ោន ព្រមទាំងវង្សារបស់ទ្រង់ផង នៅភ្នែកយើងរាល់គ្នា