ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីសេចក្ដីមេត្តា ដ៏ទន់សន្តោស នឹងសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតសេចក្ដីទាំងនោះមាននៅពីបុរាណរៀងមក
ទំនុកតម្កើង 77:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ តើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុក ដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់ ព្រះគម្ពីរខ្មែរសាកល តើព្រះបានភ្លេចសម្ដែងព្រះគុណឬ? ឬមួយក៏ព្រះអង្គបានបញ្ឈប់សេចក្ដីមេត្តារបស់ព្រះអង្គដោយព្រះពិរោធឬ?”។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះភ្លេចសម្ដែងព្រះគុណហើយឬ? តើព្រះអង្គបង្ខាំងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គទុក ដោយសារទ្រង់ខ្ញាល់ឬ? –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះជាម្ចាស់ភ្លេចសម្តែងព្រះហឫទ័យ ប្រណីសន្ដោសចំពោះយើងហើយឬ? នៅពេលព្រះអង្គទ្រង់ព្រះពិរោធ តើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? - សម្រាក អាល់គីតាប តើអុលឡោះភ្លេចសំដែងចិត្ត ប្រណីសន្ដោសចំពោះយើងហើយឬ? នៅពេលទ្រង់ខឹង តើទ្រង់ឈប់អាណិតអាសូរយើងហើយឬ? - សម្រាក |
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីសេចក្ដីមេត្តា ដ៏ទន់សន្តោស នឹងសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតសេចក្ដីទាំងនោះមាននៅពីបុរាណរៀងមក
ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណា របស់ទ្រង់ចំពោះទូលបង្គំឡើយ សូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់ បានថែរក្សាទូលបង្គំជានិច្ច
ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលឯងប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់ឯងបានរំលងផុតពីព្រះនៃឯងដូច្នេះ
សូមទ្រង់ពិចារណាពីលើស្ថានសួគ៌ ហើយទតមើលពីទីលំនៅនៃសេចក្ដីបរិសុទ្ធ នឹងសិរីល្អរបស់ទ្រង់ តើសេចក្ដីខ្មីឃ្មាត នឹងឫទ្ធានុភាពរបស់ទ្រង់ នៅឯណា ឯសេចក្ដីកន្លេងក្នុងព្រះហឫទ័យ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះបានបង្ខាំងទុក នៅចំពោះទូលបង្គំហើយ
ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានបន្ទូល តើមិនសំរេចតាមទេឬអី
ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្ដីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្ដីមេត្តាករុណាដល់គ្រប់គ្នា
បើអ្នកណាមានភោគសម្បត្តិរបស់លោកីយនេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្ដីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន។