ទំនុកតម្កើង 73:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥល ទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស ព្រះគម្ពីរខ្មែរសាកល ព្រះអង្គពិតជាដាក់ពួកគេនៅកន្លែងរអិល ព្រះអង្គបានទម្លាក់ពួកគេទៅក្នុងសេចក្ដីហិនវិនាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាមពិត ព្រះអង្គបានដាក់ឲ្យគេ ឈរនៅកន្លែងដ៏រអិល ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងសេចក្ដីវិនាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត ព្រះអង្គបានដាក់ពួកគេ នៅជម្រាលមួយដ៏រអិល ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងមហន្តរាយ អាល់គីតាប តាមពិត ទ្រង់បានដាក់ពួកគេ នៅជំរាលមួយដ៏រអិល ទ្រង់ធ្វើឲ្យគេធ្លាក់ទៅក្នុងមហន្តរាយ |
៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ ហើយពួកខ្មាំងនៃព្រះយេហូវ៉ា នឹងដូចជាខ្លាញ់កូនចៀម គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត
តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។
វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសំរាប់តែឲ្យគេត្រូវវិនាសទៅ អស់កល្បជានិច្ចប៉ុណ្ណោះ
ទ្រង់បានទំលាក់ការទុច្ចរិតរបស់គេទៅលើគេវិញ ហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ គឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងកាត់កាល់គេចេញ។
ហេតុនោះផ្លូវរបស់គេនឹងបានដូចជាកន្លែងរឥលនៅទីងងឹតដល់គេ គេនឹងត្រូវច្រានទៅ ហើយដួលចុះនៅទីនោះ ដ្បិតអញនឹងនាំសេចក្ដីអាក្រក់មកលើគេ គឺជាឆ្នាំដែលត្រូវធ្វើទោសដល់គេ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
គឺសេចក្ដីសងសឹក នឹងសេចក្ដីសងគុណ នោះស្រេចនៅអញក្នុងកាលដែលជើងគេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយ នោះជិតមកដល់ ហើយការដែលត្រូវមកលើគេក៏មកជាឆាប់ផង
គេនឹងរងទុក្ខទោស ជាសេចក្ដីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់