ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 69:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជ្រាប​សេចក្ដី​ចំកួត​របស់​ទូលបង្គំ ឯ​អំពើ​បាប​នៃ​ទូលបង្គំ​ក៏​មិន​បិទ​បាំង​នឹង​ទ្រង់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ ព្រះអង្គ​ស្គាល់​ភាពល្ងង់​របស់ទូលបង្គំ ហើយ​កំហុស​របស់ទូលបង្គំ​ក៏​មិន​ត្រូវបាន​លាក់បាំង​ពី​ព្រះអង្គ​ដែរ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ល្ងង់​ខ្លៅ របស់​ទូល‌បង្គំ កំហុសដែល​ទូល‌បង្គំ​បាន​ប្រព្រឹត្ត ពុំ​អាច​បិទ​បាំង​នឹង​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​អំពើ​លេលា របស់​ទូលបង្គំ​ស្រាប់​ហើយ ទោសពៃរ៍​របស់​ទូលបង្គំ ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះអង្គ​ទេ។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ ទ្រង់​ជ្រាប​នូវ​អំពើ​លេលា របស់​ខ្ញុំ​ស្រាប់​ហើយ ទោស‌ពៃរ៍​របស់​ខ្ញុំ ពុំ​អាច​លាក់​កំបាំង​នឹង​ទ្រង់​ទេ។

សូមមើលជំពូក



ទំនុកតម្កើង 69:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​សាក​ល​ចិត្ត​ទូលបង្គំ​ហើយ ទ្រង់​បាន​ពិចារណា​ទូលបង្គំ​នៅ​វេលា​យប់ ទ្រង់​បាន​ពិនិត្យ​រឿង​ទូលបង្គំ ឥត​ឃើញ​កំហុស​អ្វី​សោះ ទូលបង្គំ​បាន​សំរេច​ចិត្ត​ថា មិន​ឲ្យ​មាត់​រំលង​ច្បាប់​ឡើយ


តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស‌ឆ្គង​របស់​ខ្លួន​បាន សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង


សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឡើយ ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ បាន​មិច​ភ្នែក​ដាក់​គ្នា​ដែរ


អស់​ទាំង​របួស​នៃ​ទូលបង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយ ដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូលបង្គំ


៙ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ទូលបង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​ដំងូរ​របស់​ទូលបង្គំ​ក៏​មិន​លាក់​នឹង​ទ្រង់​ដែរ


ដ្បិត​ភ្នែក​អញ​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​អញ​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​អញ​ដែរ