តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា ចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
ទំនុកតម្កើង 66:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់ ហើយអណ្តាតខ្ញុំបានសរសើរដំកើងទ្រង់ ព្រះគម្ពីរខ្មែរសាកល មាត់របស់ខ្ញុំបានស្រែកហៅព្រះអង្គ ហើយពាក្យសរសើរតម្កើងដ៏ខ្ពស់ក៏នៅលើអណ្ដាតរបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានស្រែកអង្វររកព្រះអង្គ ទាំងពោលពាក្យលើកតម្កើងព្រះអង្គទៀតផង អាល់គីតាប ខ្ញុំបានស្រែកអង្វររកទ្រង់ ទាំងពោលពាក្យលើកតម្កើងទ្រង់ទៀតផង |
តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា ចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកដំកើងទ្រង់ ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ មិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ
តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ គឺទូលបង្គំបានទូលអង្វរដល់ព្រះយេហូវ៉ាថា
តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំ ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ តើធូលីនឹងសរសើរដល់ទ្រង់ដែរឬ តើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ
ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅ នោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាម ហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន