ទំនុកតម្កើង 58:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនមែនទេ គឺនៅក្នុងចិត្តអ្នករាល់គ្នាប្រព្រឹត្តតែ សេចក្ដីអាក្រក់ទទេ ហើយនៅក្នុងស្រុក នោះក៏ថ្លឹងឲ្យមានការច្រឡោត ដែលដៃអ្នករាល់គ្នាធ្វើវិញ ព្រះគម្ពីរខ្មែរសាកល ទេ! អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតក្នុងចិត្ត អ្នករាល់គ្នាអនុវត្តអំពើហិង្សានៃដៃរបស់ខ្លួន នៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេ! ក្នុងចិត្តអ្នករាល់គ្នាបង្កើតរឿងអយុត្តិធម៌ ដៃអ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅ នៅលើផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។ អាល់គីតាប ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។ |
ព្រះទ្រង់ឈរនៅក្នុងពួកជំនុំដ៏ខ្លាំងពូកែ គឺទ្រង់ដែលវិនិច្ឆ័យ នៅកណ្តាលពួកអ្នកមានអំណាច
តើបល្ល័ង្កនៃសេចក្ដីអាក្រក់ នឹងអាចមានសេចក្ដីប្រកប នឹងទ្រង់បានដែរឬ គឺជាពួកអ្នកដែលបង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់
១សោតទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យ នោះមានសេចក្ដីទុច្ចរិត ហើយនៅកន្លែងនៃសេចក្ដីសុចរិត នោះមានសេចក្ដីអយុត្តិធម៌វិញ
សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺទ្រង់ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
នៅក្នុងឯងគេបានស៊ីសំណូក ដើម្បីនឹងកំចាយឈាម ឯងបានយកទាំងការ នឹងកំរៃផង ហើយបានសង្កត់សង្កិនអ្នកជិតខាងឯង ឲ្យបានចំណេញដោយចិត្តលោភ ក៏បានភ្លេចអញទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ពួកចៅហ្វាយនៅកណ្តាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងតែហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកំចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកំរៃទុច្ចរិត
ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង។