មានម្នាក់ទូលដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់នោះ ជាមួយនឹងអាប់សាឡំមដែរ នោះដាវីឌអធិស្ឋានទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ
ទំនុកតម្កើង 55:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ ឲ្យគេនិយាយសុទ្ធតែខុសគ្នា ដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោត នឹងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សូមបំផ្លាញពួកគេ សូមបំបែកភាសារបស់ពួកគេផង! ដ្បិតទូលបង្គំបានឃើញអំពើហិង្សា និងជម្លោះនៅក្នុងទីក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ សូមកុំឲ្យគេនិយាយស្ដាប់គ្នាបាន ដ្បិតទូលបង្គំបានឃើញអំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នានៅក្នុងទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ! សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំ និយាយស្ដាប់គ្នាបានឡើយ ដ្បិតនៅក្នុងទីក្រុង ទូលបង្គំឃើញមានតែ អំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។ អាល់គីតាប អុលឡោះតាអាឡាអើយ! សូមកុំឲ្យខ្មាំងសត្រូវ របស់ខ្ញុំនិយាយស្ដាប់គ្នាបានឡើយ ដ្បិតនៅក្នុងទីក្រុង ខ្ញុំឃើញមានតែ អំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។ |
មានម្នាក់ទូលដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់នោះ ជាមួយនឹងអាប់សាឡំមដែរ នោះដាវីឌអធិស្ឋានទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ
ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្ដីកំផិត ហើយដើរតាមតែសេចក្ដីកំភូតទទេ គេចំរើនកំឡាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដល់ម៉្លេះបានជាគ្មានអ្នកណាមួយវិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុំមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ា ដល់អញហើយ
អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញ ជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត នឹងការបំផ្លាញ ឃើញមានតែជំងឺឈឺ នឹងរបួសនៅមុខអញជានិច្ច