ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ បើសព្វព្រះហឫទ័យវិញ នោះទូលបង្គំនឹងបានថ្វាយហើយ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ
ទំនុកតម្កើង 50:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជា ដែលឯងថ្វាយនោះទេ ឯដង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច ព្រះគម្ពីរខ្មែរសាកល យើងមិនស្ដីបន្ទោសអ្នកព្រោះតែយញ្ញបូជារបស់អ្នកទេ រីឯតង្វាយដុតរបស់អ្នកក៏នៅចំពោះយើងជានិច្ចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមិនមែនបន្ទោសអ្នក ដោយព្រោះយញ្ញបូជាដែលអ្នកថ្វាយនោះទេ ឯតង្វាយដុតរបស់អ្នក តែងតែនៅចំពោះយើងជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនបន្ទោសអ្នករាល់គ្នាអំពីយញ្ញបូជា និងតង្វាយដុតដែលអ្នករាល់គ្នាតែងតែ យកមកថ្វាយយើងជាប្រក្រតីនោះទេ។ អាល់គីតាប យើងមិនបន្ទោសអ្នករាល់គ្នាអំពីជំនូន និងគូរបានដុតដែលអ្នករាល់គ្នាតែងតែ យកមកជូនយើងជាប្រក្រតីនោះទេ។ |
ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ បើសព្វព្រះហឫទ័យវិញ នោះទូលបង្គំនឹងបានថ្វាយហើយ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ
ដ្បិតអញពេញចិត្តចំពោះសេចក្ដីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត