ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច នឹងក្ងោកមកក្នុង៣ឆ្នាំ១ដង។
ទំនុកតម្កើង 48:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបំបាក់បំបែកនាវាតើស៊ីស ដោយខ្យល់ពីទិសខាងកើត ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ព្រះអង្គកម្ទេចសំពៅតើស៊ីស ដោយខ្យល់ទិសខាងកើត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបំបែកនាវាតើស៊ីស ដោយខ្យល់ពីទិសខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវាដ៏ធំៗ ។ អាល់គីតាប និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវាដ៏ធំៗ ។ |
ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច នឹងក្ងោកមកក្នុង៣ឆ្នាំ១ដង។
យ៉ូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីនឹងទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ពីព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរវិញ
គ្រប់ទាំងសាសន៍បានឮ ហើយក៏ញាប់ញ័រ ឯពួកសាសន៍ភីលីស្ទីន គេកើតមានសេចក្ដីភ័យខ្លាច
គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់នឹងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ
អញនឹងកំចាត់កំចាយគេនៅចំពោះពួកខ្មាំងសត្រូវ ហាក់ដូចជាមានខ្យល់ពីទិសខាងកើតផាត់ទៅ ឯអញនឹងបែរខ្នងដល់គេ មិនមែនបែរមុខមើលគេ ក្នុងវេលាដែលគេមានសេចក្ដីវេទនានោះឡើយ។