ហេតុនោះ គេក៏ក្រោកឡើង រត់ទៅនៅពេលព្រលប់នោះ លះចោលទាំងត្រសាល នឹងសេះ ហើយលារបស់គេ ទុកទីបោះទ័ពឲ្យនៅដូចដែល ក៏រត់យកតែជីវិតឲ្យរួចទៅប៉ុណ្ណោះ
ទំនុកតម្កើង 48:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះគេកើតមានសេចក្ដីភ័យញ័រគ្រប់គ្នា ក៏ឈឺចាប់ដូចជាស្ត្រីដែលសំរាលកូន ព្រះគម្ពីរខ្មែរសាកល នៅទីនោះ ការញ័ររន្ធត់បានចាប់ពួកគេ; មានការឈឺចុកចាប់ដូចស្ត្រីកំពុងសម្រាលកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ គេកើតមានចិត្តភ័យញ័រ ហើយឈឺចាប់ដូចជាស្ត្រីដែលសម្រាលកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគេភ័យញាប់ញ័រ ហើយឈឺចុកចាប់ដូចជាស្ត្រីសម្រាលកូន អាល់គីតាប ដ្បិតគេភ័យញាប់ញ័រ ហើយឈឺចុកចាប់ដូចជាស្ត្រីសំរាលកូន |
ហេតុនោះ គេក៏ក្រោកឡើង រត់ទៅនៅពេលព្រលប់នោះ លះចោលទាំងត្រសាល នឹងសេះ ហើយលារបស់គេ ទុកទីបោះទ័ពឲ្យនៅដូចដែល ក៏រត់យកតែជីវិតឲ្យរួចទៅប៉ុណ្ណោះ
ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំដូចជាស្ត្រីឈឺនឹងសំរាល ខ្ញុំបានវល់គំនិតដល់ម៉្លេះ បានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ
ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា
គេនឹងកើតមានសេចក្ដីឈឺចាប់ ដូចជាស្រីកំពុងឈឺនឹងសំរាលកូន គេជាកូនដែលអាប់ឥតប្រាជ្ញា ដ្បិតដល់កំណត់ហើយ នោះមិនគួរឲ្យនៅជាយូរក្នុងទីសំរាលកូនឡើយ