ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ
ទំនុកតម្កើង 139:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ ឯសេចក្ដីងងឹត នឹងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់ ព្រះគម្ពីរខ្មែរសាកល ក៏ភាពងងឹតនឹងមិនងងឹតដល់ព្រះអង្គដែរ ហើយយប់នឹងភ្លឺដូចជាថ្ងៃ គឺភាពងងឹតក៏ដូចជាពន្លឺដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។ អាល់គីតាប ក៏ប៉ុន្តែ ចំពោះទ្រង់ទោះបីងងឹតយ៉ាងណាក្ដី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។ |
ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ
គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិតនឹងពួនខ្លួនបានទេ
ពពកនោះស្ថិតនៅជាកណ្តាលពួកសាសន៍អេស៊ីព្ទ នឹងពួកអ៊ីស្រាអែលក៏ងងឹតខាងម្ខាង ហើយភ្លឺខាងម្ខាង នៅវេលាយប់ បានជាពួកទាំង២នោះមិនបានមកជិតគ្នា នៅវេលាយប់នោះឡើយ
ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ។
ទ្រង់ក៏សំដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ទ្រង់ជ្រាបសេចក្ដីដែលនៅទីងងឹត ហើយមានពន្លឺនៅជាមួយនឹងទ្រង់
គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។