Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 34:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត នឹង​ពួន​ខ្លួន​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​ឲ្យ​ព្រះអង្គ​ទត​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​ឲ្យ​ទ្រង់​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូប 34:22
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​សំងាត់ តែ​អញ​នឹង​ធ្វើ​ការ​នេះ​នៅ​ទី​ពន្លឺ​វិញ ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឃើញ


គឺ​ថា បើ​ទូលបង្គំ​ធ្វើ​បាប នោះ​ទ្រង់​ចំណាំ​ទូលបង្គំ​ទុក ហើយ​ទ្រង់​មិន​លែង​ឲ្យ​ទូលបង្គំ​បាន​រួច​ពី​ទោស​ឡើយ


មុន​ដែល​ទូលបង្គំ​ទៅ​ឯ​ទី​ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ គឺ​ដល់​ស្ថាន​នៃ​សេចក្ដី​ងងឹត នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់


ឯ​ភ្នែក​នៃ​ពួក​មនុស្ស​អាក្រក់​វិញ នោះ​នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ​នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ​ឯង។


ទ្រង់​បើក​អស់​ទាំង​សេចក្ដី​ជ្រៅ‌ជ្រះ​ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​ម្លប់​សេចក្ដី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ


អ្នក​ពោល​ថា តើ​ព្រះ‌ទ្រង់​ជ្រាប​អ្វី​ខ្លះ តើ​ទ្រង់​អាច​ទត​ទំលុះ​សេចក្ដី​ងងឹត​មក​ជំនុំ‌ជំរះ​បាន​ដែរ​ឬ


ពេល​ព្រឹក​ទុក​ដូច​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់​ដល់​ពួក​ទាំង​នោះ ដ្បិត​គេ​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ម្លប់​នៃ​សេចក្ដី​ស្លាប់​នោះ​ហើយ។


កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្ដី​ស្រាន្ត​ហើយ


សូម​ឲ្យ​សេចក្ដី​ងងឹត នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់​មក​ទទួល​ធ្វើ​ជា​ម្ចាស់ សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ ហើយ​សូម​ឲ្យ​សូរ្យ‌គ្រាស​មក​បំភ័យ​ផង


តើ​មិន​មែន​ជា​សេចក្ដី​អន្តរាយ ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ​អី


ឯ​ទ្វារ​នៃ​សេចក្ដី​ស្លាប់ តើ​បាន​សំដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ​នៃ​ម្លប់​សេចក្ដី​ស្លាប់​ហើយ​ឬ​នៅ


ពួក​ឆ្មើង‌ឆ្មៃ​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​មិន​បាន​ទេ ទ្រង់​ក៏​ស្អប់​បណ្តា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត


ផ្លូវ​ព្រះ‌យេហូវ៉ា ជា​បន្ទាយ​ដល់​មនុស្ស​ទៀង​ត្រង់​តែ​ជា​សេចក្ដី​វិនាស​វិញ ដល់​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។


វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា តើ​មាន​អ្នក​ណា​បាន​ឃើញ តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង


ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ


ដ្បិត​ភ្នែក​អញ​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​អញ​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​អញ​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ​ទៀត​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យ​អញ​មើល​មិន​ឃើញ​បាន​ឬ តើ​អញ​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ នឹង​ផែនដី​ផង​ទេ​ឬ​អី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ។


តែ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ


ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​នឹង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្ដី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។


គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម