ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 137:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ពួក​ជន‌ជាតិ​អេដំម​ថា នៅ​ថ្ងៃ​លំបាក​នៃ​ក្រុង​យេរូ‌សាឡិម នោះ​គេ​បាន​ស្រែក​ថា ចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ រហូត​ដល់​ឫស​ជញ្ជាំង​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ថា​នៅ​ថ្ងៃ​នៃសេចក្ដីអន្តរាយ​របស់​យេរូសាឡិម កូនចៅ​អេដំ​បាន​ពោលថា​៖ “កម្ទេច​ទៅ​! កម្ទេច​ទៅ​! រហូតដល់​គ្រឹះ​របស់​វា​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ពួក​អេដុម នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡិម​ដួល​រលំ គេ​ពោល​ថា៖ «ចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ រំលំ​វា​ឲ្យ​ដល់​គ្រឹះ​ទៅ!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន‌ជាតិ​អេដុម បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ គឺ​ពួក​គេ​ពោល​ថា: «ចូរ​កម្ទេច​ក្រុង​នេះ​ទៅ! ចូរ​កម្ទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ ដែល​ជន‌ជាតិ​អេដុម បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ គឺ​ពួក​គេ​ពោល​ថា: «ចូរ​កំទេច​ក្រុង​នេះ​ទៅ! ចូរ​កំទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។

សូមមើលជំពូក



ទំនុកតម្កើង 137:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ថូប៊ីយ៉ា នឹង​សាន‌បា‌ឡាត តាម​ការ​ដែល​គេ​ធ្វើ​ទាំង​នេះ ហើយ​ពី​នាង​ណូអាឌា ជា​ហោរា នឹង​ពួក​ហោរា​ឯ​ទៀត ដែល​ចង់​ឲ្យ​ទូលបង្គំ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ផង។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ថា ពួក​ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះដៀល ហើយ​ថា សាសន៍​១​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ហើយ


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ​ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​អញ​នឹង​លុប​ឈ្មោះ​អាម៉ា‌លេក ចេញ​ពី​ក្រោម​មេឃ​នេះ ឲ្យ​អស់​រលីង មិន​ឲ្យ​នឹក​ឃើញ​ទៀត​សោះ​ឡើយ


ឯង​បាន​អរ​សប្បាយ​ពី​ដំណើរ​មរដក​នៃ​ពួក​វង្ស​អ៊ីស្រាអែល ដោយ​ព្រោះ​បាន​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​អញ​នឹង​ធ្វើ​ដល់​ឯង​យ៉ាង​នោះ​ដែរ ឱ​ភ្នំ​សៀរ នឹង​ស្រុក​អេដំម​ទាំង​មូល​អើយ ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ស្រុក​ភ្នំ​សៀរ ចូរ​ទាយ​ទាស់​នឹង​វា​ថា


គេ​ក៏​មិន​ពិចារណា​ក្នុង​ចិត្ត​ថា អញ​នឹក​ចាំ​អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​នោះ​ទេ ឥឡូវ​នេះ អំពើ​របស់​គេ​បាន​ឡោម‌ព័ទ្ធ​គេ​ហើយ ក៏​នៅ​ចំពោះ​មុខ​អញ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​អេដំម អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង​ប្អូន​ខ្លួន ព្រម​ទាំង​សង្កត់​រំលត់​សេចក្ដី​មេត្តា​ប្រណី​របស់​ខ្លួន​ផង ឯ​សេចក្ដី​កំហឹង​របស់​គេ​បាន​ចេះ​តែ​ហែក‌ហួរ​ជានិច្ច ក៏​រក្សា​សេចក្ដី​ក្រោធ​ទុក​នៅ​ដរាប


ទ្រង់​បាន​យាង​ចេញ​មក ដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​បាន​វាយ​អ្នក​ជា​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ទៅ ចាប់​តាំង​ពី​ជើង រហូត​ដល់​កំពូល​ផង -បង្អង់-


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹក​ចាំ​ពី​ការ ដែល​ពួក​អាម៉ា‌លេក ធ្វើ​ដល់​ពួក​អ៊ីស្រាអែល​ហើយ គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក