Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹក​ចាំ​ពី​ការ ដែល​ពួក​អាម៉ា‌លេក ធ្វើ​ដល់​ពួក​អ៊ីស្រាអែល​ហើយ គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹក​ចាំ​ពី​ការ​ដែល​ពួក​អាម៉ាឡេក​ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា“យើង​ចង់​ដាក់​ទោស​ជន‌ជាតិ​អាម៉ា‌ឡេក ដែល​បាន​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​រារាំង​ផ្លូវ​ជន‌ជាតិ​អ៊ីស្រា‌អែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា“យើង​ចង់​ដាក់​ទោស​ជន‌ជាតិ​អាម៉ាឡេក ដែល​បាន​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​រា‌រាំង​ផ្លូវ​ជន‌ជាតិ​អ៊ីស្រ‌អែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 15:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ធីមណា​ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស​កូន​អេសាវ នាង​បង្កើត​អាម៉ា‌លេក​ឲ្យ​អេលី‌ផាស នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័ដា​ប្រពន្ធ​អេសាវ​ទាំង​អស់


សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌លេក សាសន៍​ភីលីស្ទីន ព្រម​ទាំង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស​ផង


រួច​គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា ចូរ​ឲ្យ​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​នឹង​ស្គាល់​អញ​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ។


គេ​ក៏​មិន​ពិចារណា​ក្នុង​ចិត្ត​ថា អញ​នឹក​ចាំ​អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​នោះ​ទេ ឥឡូវ​នេះ អំពើ​របស់​គេ​បាន​ឡោម‌ព័ទ្ធ​គេ​ហើយ ក៏​នៅ​ចំពោះ​មុខ​អញ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សិរី‌ល្អ​នៃ​យ៉ាកុប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ដែល​ភ្លេច​អំពើ​របស់​គេ​ណា​១​ឡើយ


រួច​គាត់​ក្រឡេក​ឃើញ​សាសន៍​អាម៉ា‌លេក ក៏​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា អាម៉ា‌លេក​ជា​ដើម​ចម​នៃ​នគរ​ទាំង​អស់ តែ​ចុង​បំផុត​របស់​គេ នោះ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម