ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:131 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំ ដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​ហា​មាត់ ហើយ​ដង្ហក់ ដោយព្រោះ​ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​ហា​មាត់ ដក​ដង្ហើម​ធំ ព្រោះ​ទូល‌បង្គំ​ចង់​បាន​បទ‌បញ្ជា របស់​ព្រះ‌អង្គ​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ‌បញ្ជា របស់​ព្រះអង្គ​ណាស់។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​បន្ទូល របស់​ទ្រង់​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បទ​បញ្ជា របស់​ទ្រង់​ណាស់។

សូមមើលជំពូក



ទំនុកតម្កើង 119:131
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​រង់‌ចាំ​ខ្ញុំ​ដូច​ជា​ចាំ​ភ្លៀង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំ បែប​ដូច​ជា​ទន្ទឹង​ចាំ​ទទួល​ភ្លៀង​ចុង​រដូវ


បែប​ដូច​ជា​អ្នក​បំរើ ដែល​ទន្ទឹង​ចាំ​ពេល​ងងឹត ហើយ​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ដែល​ចាំ​តែ​បើក​ប្រាក់​ឈ្នួល


ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់ ប្រៀប​ដូច​ជា​មនុស្ស​ណា​ដែល​ប្រទះ​នឹង​របឹប​ជា​ច្រើន


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​រឭក​ដល់ សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ


ព្រលឹង​ទូលបង្គំ​សង្រេង ដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា


មើល ទូលបង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មាន របស់​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។


ឱ​ព្រះ‌អង្គ​អើយ ព្រលឹង​ទូលបង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក


អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចូរ​ឯង​ហា​មាត់​ឲ្យ​ធំ​ចុះ នោះ​អញ​នឹង​បំពេញ​ឲ្យ


ចូរ​ដេញ​តាម​សេចក្ដី​មេត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ ហើយ​ឲ្យ​បាន​ញែក​ជា​បរិសុទ្ធ​ដែរ បើ​អ្នក​ណា​គ្មាន​សេចក្ដី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​ឡើយ


នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ