ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:117 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ទ្រង់​ធ្វើ​ជា​បង្អែក​នៃ​ទូលបង្គំ ឲ្យ​ទូលបង្គំ​បាន​សេចក្ដី​សុខ នោះ​ទូលបង្គំ​នឹង​គោរព​រាប់‌អាន​ចំពោះ​បញ្ញត្ត​ទ្រង់​ជានិច្ច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​ទ្រ​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​សង្គ្រោះ នោះ​ទូលបង្គំ​នឹង​យកចិត្តទុកដាក់​នឹង​បទបញ្ញត្តិ​របស់ព្រះអង្គ​ជានិច្ច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ធ្វើ​ជា​បង្អែក​របស់​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​សេចក្ដី​សុខ ហើយបាន​គោរព​រាប់​អាន​ច្បាប់ របស់​ព្រះ‌អង្គ​ជា‌និច្ច!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រួច​ជីវិត ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។

សូមមើលជំពូក

អាល់គីតាប

សូម​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ជីវិត ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ហ៊ូកុំ​របស់​ទ្រង់​ជា‌និច្ច។

សូមមើលជំពូក



ទំនុកតម្កើង 119:117
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​ស្រឡាញ់ ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។


កាល​ណា​ទូលបង្គំ​រាប់​អាន​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ


គង់​តែ​ព្រះ‌ហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ


ទូលបង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ ជើង​ទូលបង្គំ​មិន​បាន​រឥល​ឡើយ


ពី​ព្រោះ​គ្រប់​ទាំង​ច្បាប់​របស់​ទ្រង់​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រិត្យ​ណា​មួយ របស់​ទ្រង់​ឡើយ


គឺ​ទ្រង់​ហើយ​ដែល​ថែ​រក្សា​ទូលបង្គំ តាំងតែ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​គាំ​ទូលបង្គំ​ឲ្យ​ចេញ​ចាក​ពី​ពោះ​ម្តាយ ទូលបង្គំ​នឹង​សរសើរ​ពី​ទ្រង់​ជានិច្ច។


ប៉ុន្តែទូលបង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ច ទ្រង់​បាន​កាន់​ដៃ​ស្តាំ​នៃ​ទូលបង្គំ


ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង


តើ​អ្នក​ជា​អ្វី​ដែល​និន្ទា​បាវ​បំរើ​របស់​គេ អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ ហើយ​គេ​នឹង​បាន​ឈរ​មែន ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​តាំង​ឲ្យ​ឈរ​បាន


គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ


រីឯ​ព្រះ ដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​នឹង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរី‌ល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេក‌អរ​ផង