គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែន តែគេមិនបានឈ្នះខ្ញុំឡើយ
ទំនុកតម្កើង 118:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួល ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ ព្រះគម្ពីរខ្មែរសាកល ខ្ញុំត្រូវគេច្រានយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល ប៉ុន្តែព្រះយេហូវ៉ាបានជួយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែព្រះយេហូវ៉ាបានជួយខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។ អាល់គីតាប គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែអុលឡោះតាអាឡាបានជួយសង្គ្រោះខ្ញុំ។ |
គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែន តែគេមិនបានឈ្នះខ្ញុំឡើយ
ឱព្រះយេហូវ៉ាអើយ សូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត ជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់ ក្នុងផ្លូវប្រព្រឹត្ត
សូមសំដែងទីសំគាល់១ពីសេចក្ដីល្អ ដែលនឹងប្រោសដល់ទូលបង្គំ ដើម្បីឲ្យពួកអ្នកដែលស្អប់ទូលបង្គំបានឃើញ ហើយមានសេចក្ដីខ្មាសវិញ ដោយព្រោះទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានជួយ ហើយកំសាន្តចិត្តនៃទូលបង្គំហើយ។
ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ
ដូច្នេះ ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត
ប៉ុន្តែដាវីឌនិយាយដោយស្បថថា បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នកបានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ នឹងសេចក្ដីស្លាប់ នៅឃ្លាតតែ១ជំហានពីគ្នាទេ
មួយទៀត ទោះបើមានមនុស្សលើកដេញ តាមរកប្រហារជីវិតរបស់លោកក៏ដោយ គង់តែជីវិតលោកម្ចាស់នៃខ្ញុំ នឹងបានចងជាប់ក្នុងបាច់នៃជីវិត ជាមួយនឹងព្រះយេហូវ៉ា ជាព្រះនៃលោកដែរ ឯជីវិតរបស់ពួកខ្មាំងសត្រូវនៃលោកនឹងត្រូវបាត់ទៅ ដូចជាបាញ់ចេញពីខ្សែដង្ហក់វិញ