ទំនុកតម្កើង 109:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារ ហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ ព្រះគម្ពីរខ្មែរសាកល ជង្គង់របស់ទូលបង្គំទន់ដោយសារតែការតមអាហារ ហើយរូបកាយរបស់ទូលបង្គំក៏ស្គមស្គាំងលែងធាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្បាលជង្គង់ទូលបង្គំញ័រ ដោយសារតមអាហារ ហើយរូបកាយទូលបង្គំសល់តែស្បែក និងឆ្អឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។ អាល់គីតាប ខ្ញុំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ខ្ញុំស្គមនៅសល់តែស្បែក និងឆ្អឹង។ |
ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំទុកដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួនហើយ
កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់ នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ
កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់ នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ
ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង