ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
ទំនុកតម្កើង 109:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមាត់របស់មនុស្សអាក្រក់ នឹងមាត់មាយា បានហាឡើងទាស់នឹងទូលបង្គំហើយ គេបាននិយាយនឹងទូលបង្គំ ដោយអណ្តាតកំភូត ព្រះគម្ពីរខ្មែរសាកល ដ្បិតមាត់អាក្រក់ និងមាត់បោកបញ្ឆោតបានបើកទាស់នឹងទូលបង្គំ ហើយនិយាយទាស់នឹងទូលបង្គំដោយអណ្ដាតភូតភរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់របស់មនុស្សបោកបញ្ឆោត បានហាឡើងទាស់នឹងទូលបង្គំហើយ គេនិយាយទាស់នឹងទូលបង្គំ ដោយអណ្ដាតភូតភរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច នាំគ្នាពោលពាក្យប្រឆាំងនឹងទូលបង្គំ គេនិយាយកុហកទាស់នឹងទូលបង្គំ។ អាល់គីតាប ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច នាំគ្នាពោលពាក្យប្រឆាំងនឹងខ្ញុំ គេនិយាយកុហកទាស់នឹងខ្ញុំ។ |
ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
មួយទៀតអ័ហ៊ីថូផែល លោកមានបន្ទូលទៅអាប់សាឡំមថា សូមឲ្យទូលបង្គំទៅរើសទាហាន១ម៉ឺន២ពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង
គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។ –បង្អង់
ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន មានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ ហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំ នោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ
សូមឲ្យបបូរមាត់កំភូតបានទៅជាគ គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយឆ្មើងឆ្មៃ ចិត្តធំ នឹងសេចក្ដីមើលងាយ
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។
ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្ដីអាក្រក់វិញ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេដំឡើងអណ្តាតដូចជាធ្នូ សំរាប់ពាក្យភូតភរ ហើយគេបានចំរើនកំឡាំងនៅក្នុងស្រុកផង តែមិនមែនសំរាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែជឿនពីអំពើអាក្រក់១ ទៅដល់អំពើអាក្រក់១ទៀត ហើយគេមិនស្គាល់អញទេ
គ្រប់គ្នានឹងបញ្ឆោតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្តាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់
គេតាំងឲ្យមានសាក្សីក្លែងនិយាយថា មនុស្សនេះចេះតែពោលពាក្យប្រមាថដល់ទីបរិសុទ្ធនឹងក្រិត្យវិន័យ