ទំនុកតម្កើង 107:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះ ដើម្បីឲ្យគេបានសង់ទីក្រុងសំរាប់អាស្រ័យនៅ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យមនុស្សអត់ឃ្លានបានរស់នៅទីនោះ ហើយពួកគេសាងសង់ទីក្រុងដែលជាទីស្នាក់អាស្រ័យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គឲ្យមនុស្សអត់ឃ្លានទៅរស់នៅទីនោះ ហើយគេសង់ទីក្រុងសម្រាប់អាស្រ័យនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយព្រះអង្គនាំអស់អ្នកដែលស្រេកឃ្លាន ទៅរស់នៅទីនោះ ព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។ អាល់គីតាប ហើយទ្រង់នាំអស់អ្នកដែលស្រេកឃ្លាន ទៅរស់នៅទីនោះ ព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។ |
ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរ ព្រះយេហូវ៉ាទ្រង់ស្រាយពួកអ្នក ដែលជាប់ចំណង ឲ្យរួចចេញ
ឯមនុស្សឃ្លាន ទ្រង់បានចំអែតដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេវិញ
ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា