ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង នឹងសត្វទាំងនោះ
ទំនុកតម្កើង 104:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល ព្រះគម្ពីរខ្មែរសាកល សត្វទាំងអស់នោះរំពឹងមើលទៅព្រះអង្គ ដើម្បីឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ គ្រប់សត្វទាំងអស់នោះសង្ឃឹមលើព្រះអង្គ គឺឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេលកំណត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើព្រះអង្គ ដើម្បីទទួលចំណីអាហារតាមពេលកំណត់។ អាល់គីតាប សត្វទាំងប៉ុន្មាននាំគ្នាផ្ញើជីវិតលើទ្រង់ ដើម្បីទទួលចំណីអាហារតាមពេលកំណត់។ |
ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង នឹងសត្វទាំងនោះ
ដ្បិតគឺដោយសារការទាំងនោះ ដែលទ្រង់ពិចារណាមើលអស់ទាំងសាសន៍ ទ្រង់ប្រោសប្រទានអាហារឲ្យជាបរិបូរ
តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ។
ជាព្រះដែលប្រទានឲ្យគ្រប់ទាំងសាច់មានអាហារ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះ សេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្ស នឹងសត្វផង