នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ នោះទ្រង់ក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ
ទំនុកតម្កើង 10:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបំព្រួញខ្លួន ហើយឱនចុះ នោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ ព្រះគម្ពីរខ្មែរសាកល គេក្រាប គេឱនចុះ នោះមនុស្សទុគ៌តក៏ដួលនៅក្រោមកម្លាំងរបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទុគ៌តត្រូវខ្ទេចខ្ទី ហើយលិចលង់ ក៏ដួលទៅក្នុងអំណាចរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនទុគ៌តក៏ដួល ក្រាបនៅដី ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល ។ អាល់គីតាប ជនទុគ៌តក៏ដួល ក្រាបនៅដី ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល ។ |
នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ នោះទ្រង់ក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ
គ្រានោះ ពួកអ្នកដែលនៅសល់ពីពួកគ្រួឯង គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ ហើយនឹងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារនៃពួកសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង។