ណាហ៊ុម 3:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងវិសេសជាងនរ-អាម៉ូន ជាទីក្រុងដែលនៅកណ្តាលអស់ទាំងទន្លេ ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងវិសេសជាងក្រុងថេប ដែលនៅជាប់ទាំងទន្លេនីលឬ? ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នីនីវេអើយ នាងមិនប្រសើរជាងនរ-អាម៉ូន ជាក្រុងស្ថិតនៅតាមដៃទន្លេ មានទឹកព័ទ្ធជុំវិញ ព្រមទាំងមានសមុទ្រធ្វើជាកំពែងនោះឡើយ។ អាល់គីតាប នីនីវេអើយ នាងមិនប្រសើរជាងនរ-អាម៉ូន ជាក្រុងស្ថិតនៅតាមដៃទន្លេ មានទឹកព័ទ្ធជុំវិញ ព្រមទាំងមានសមុទ្រធ្វើជាកំពែងនោះឡើយ។ |
អស់ទាំងសាសន៍បានឮនិយាយពីសេចក្ដីអាម៉ាស់ខ្មាសរបស់ឯង ហើយផែនដីក៏ឮពេញដោយសំរែករបស់ឯងដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំង២បានដួលជាមួយគ្នា។
នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត
ចូរទៅឯក្រុងកាលនេ ហើយពិចារណាមើលចុះ ពីនោះឲ្យទៅដល់ហាម៉ាត ជាក្រុងធំ រួចចុះទៅឯក្រុងកាថរបស់សាសន៍ភីលីស្ទីន តើទីក្រុងទាំងនោះវិសេសជាងនគរទាំងនេះឬ ឯព្រំស្រុករបស់គេ តើធំជាងព្រំស្រុករបស់ឯងរាល់គ្នាឬទេ