Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ណាហ៊ុម 3:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​អេស៊ីព្ទ ជា​កំឡាំង​របស់​គេ ហើយ​កំឡាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត នឹង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ស្រុក​អេធីយ៉ូពី និង​ស្រុក​អេស៊ីព្ទ ជា​កម្លាំង​របស់​គេ ហើយ​កម្លាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត និង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីប ជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេ រីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ី ក៏​ជា​បរិវារ​របស់​គេ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីប ជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេ រីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ី ក៏​ជា​បរិវារ​របស់​គេ​ដែរ។

សូមមើលជំពូក ចម្លង




ណាហ៊ុម 3:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត នឹង​កាណាន


កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត នឹង​កាណាន


មាន​ទាំង​រទេះ​ចំបាំង​១​ពាន់​២០០ នឹង​ពល​សេះ​៦​ម៉ឺន​នាក់ ឯ​ពល​ទាហាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ជា​មួយ​នឹង​ទ្រង់ គឺ​ជា​ពួក​សាសន៍​លីប៊ី សាសន៍​ស៊ូគី នឹង​សាសន៍​អេធី‌អូពី នោះ​រាប់​មិន​បាន​ឡើយ


ឯ​ពួក​សាសន៍​អេធី‌អូពី នឹង​ពួក​លីប៊ី តើ​គេ​មិន​មែន​ជា​ពួក​ពល​យ៉ាង​ធំ មាន​ទាំង​រទេះ​ចំបាំង នឹង​ពល​សេះ​សន្ធឹក​ទេ​ឬ​អី ប៉ុន្តែដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​ព្រះ‌ករុណា​វិញ


គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធីយ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ នឹង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ


សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ រទេះ​ចំបាំង​ទាំង‌ឡាយ​អើយ ចូរ​សំរុក​ចូល​ចុះ ហើយ​ត្រូវ​ឲ្យ​មនុស្ស​ស្ទាត់​ជំនាញ​ចេញ​ទៅ​ដែរ គឺ​ទាំង​ពួក​គូស នឹង​ពួក​ពូត ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់ ហើយ​ដំឡើង​ធ្នូ


មាន​សាសន៍​ពើស៊ី សាសន៍​លូឌ នឹង​សាសន៍​ពូត​នៅ​ក្នុង​កង‌ទ័ព​របស់​ឯង គឺ​ជា​ពួក​ថ្នឹក​ច្បាំង​របស់​ឯង គេ​បាន​ពាក់​ព្យួរ​ខែល ហើយ​នឹង​មួក​សឹក​នៅ​ក្នុង​ឯង ក៏​នាំ​ឲ្យ​សេចក្ដី​លំអ​របស់​ឯង​បាន​កាន់​តែ​រុងរឿង​ឡើង


កាល​ពួក​អ៊ីស្រាអែលបាន​ចាប់​យក​កាន់ នោះ​ឯង​ក៏​បាក់​បែក​ទៅ ហើយ​ចាក់​ហែក​ស្មា​គេ​អស់​រលីង កាល​គេ​ច្រត់​ពឹង​មក​លើ​ឯង នោះ​ឯង​បាន​ចាក់​ទៅ​ធ្វើ​ឲ្យ​ថ្លស់​ចង្កេះ​គេ។


ពួក​សាសន៍​អេធីយ៉ូពី សាសន៍​ពូត សាសន៍​លូឌ នឹង​អស់​ទាំង​សាសន៍​លាយ‌ឡំ​គ្នា ព្រម​ទាំង​ពួក​គូប ពួក​កូន​ចៅ​នៃ​ស្រុក​ដែល​ជា​មេត្រី​មិត្រ គេ​នឹង​ដួល​ដោយ​ដាវ​ទៅ​ជា​មួយ​គ្នា។


កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ផារ៉ោន ស្តេច​ស្រុក​អេស៊ីព្ទ នឹង​ពួក​កក‌កុញ​របស់​វា​ថា ដែល​ឯង​ធំ​ទាំង​ម៉្លេះ នោះ​តើ​ធៀប​ដូច​ជា​អ្វី


មាន​សាសន៍​ពើស៊ី សាសន៍​គូស នឹង​សាសន៍​ពូត​មក​ជា​មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក


គឺ​វា​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស នឹង​ប្រាក់ ជា​ព្រះ‌រាជ​ទ្រព្យ នឹង​លើ​គ្រប់​ទាំង​របស់​មាន​ដំឡៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី នឹង​សាសន៍​អេធីយ៉ូពី គេ​នឹង​ជាប់​តាម‌ដាន​ជើង​វា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម