អញនឹងសំរេចតាមអស់ទាំងពាក្យដែលអញបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងសៀវភៅនេះហើយ ជាពាក្យដែលយេរេមាបានទាយទាស់នឹងនគរទាំងប៉ុន្មាន
ដានីយ៉ែល 5:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ ក៏ទទួលគ្រងរាជ្យឡើង។ ព្រះគម្ពីរខ្មែរសាកល រួចដារីយុសជាជនជាតិមេឌី បានទទួលអាណាចក្រនោះ។ ពេលនោះ ទ្រង់មានព្រះជន្មាយុហុកសិបពីរព្រះវស្សា៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះបាទដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណហុកសិបពីរព្រះវស្សា បានឡើងស្នងរាជ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។ អាល់គីតាប ស្តេចដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងអាយុហុកសិបពីរឆ្នាំ។ |
អញនឹងសំរេចតាមអស់ទាំងពាក្យដែលអញបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងសៀវភៅនេះហើយ ជាពាក្យដែលយេរេមាបានទាយទាស់នឹងនគរទាំងប៉ុន្មាន
នែ បាប៊ីឡូនអើយ អញបានដាក់អន្ទាក់សំរាប់ចាប់ឯង ហើយឯងត្រូវជាប់ដែរ ឯងមិនបានដឹងខ្លួនសោះ គឺបានរកឯងឃើញ ហើយចាប់បានផង ពីព្រោះឯងបានតយុទ្ធនឹងព្រះយេហូវ៉ា
ឯយើង នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយុស ជាសាសន៍មេឌី នោះយើងបានឈរជាមួយ ដើម្បីចំរើនកំឡាំង ហើយទប់ទល់ស្តេច។
ឯ «ពេរេស» នោះប្រែថា នគររបស់ទ្រង់ត្រូវបែងចែកឲ្យដល់ពួកសាសន៍មេឌី នឹងសាសន៍ពើស៊ីហើយ។
ឯដារីយុសទ្រង់សព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្ត១២០នាក់ឡើង ឲ្យត្រួតត្រាលើនគរ ជាពួកអ្នកដែលត្រូវផ្សាយចេញទៅនៅពេញក្នុងនគរទាំងមូល
នៅឆ្នាំដំបូង ក្នុងរាជ្យនៃដារីយុស ព្រះរាជបុត្រាអ័ហាស៊ូរុស ជាពូជពង្សសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេច ឲ្យគ្រប់គ្រងលើអាណាខេត្តរបស់សាសន៍ខាល់ដេ