ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 5:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​អ្នក​ប្រាជ្ញ នឹង​ពួក​គ្រូ​អង្គុយ​ធម៌​បាន​ចូល​មក​ចំពោះ​យើង ដើម្បី​ឲ្យ​បាន​អាន​មើល​អក្សរ​នេះ ហើយ​នឹង​ប្រែ​ន័យ​សេចក្ដី​មក​ឲ្យ​ស្តាប់​បាន តែ​គេ​មិន​អាច​នឹង​ប្រែ​បាន​ទេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឥឡូវនេះ ពួក​អ្នកប្រាជ្ញ និង​ពួក​ហោរ ត្រូវបាន​នាំមក​នៅចំពោះ​យើង ដើម្បី​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការបកស្រាយ​អំពី​សេចក្ដី​នេះ​មិនបានទេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាននាំ​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អង្គុយ​ធម៌​ចូល​មក​ចំពោះ​យើង ដើម្បី​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថ​ន័យ​ប្រាប់​យើង តែ​គេ​មិន​អាច​កាត់​ស្រាយ​អត្ថន័យ​បានឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។

សូមមើលជំពូក

អាល់គីតាប

គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។

សូមមើលជំពូក



ដានី‌យ៉ែល 5:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឈរ​ឡើង​ឥឡូវ ដោយ​ពឹង​ដល់​វេទ‌មន្ត នឹង​របៀន​របស់​ឯង​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​ឯង​បាន​ខំ​ប្រព្រឹត្ត​តាម​តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល បើ​ឯង​នឹង​បាន​ប្រយោជន៍​ណា​ខ្លះ ឬ​បើ​ឯង​នឹង​អាច​ឈ្នះ​បាន


យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។


យើង​បាន​ឮ​និយាយ​ពី​លោក​ថា មាន​វិញ្ញាណ​នៃ​ពួក​ព្រះ​សណ្ឋិត​លើ​លោក ហើយ​ថា​មាន​ពន្លឺ យោបល់ នឹង​ប្រាជ្ញា​ស្រួច‌ស្រាល់​នៅ​ក្នុង​ខ្លួន​លោក