នោះគាត់ក៏ចេញទៅឃើញសពដេកនៅកណ្តាលផ្លូវ នឹងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសពឬហែកលាឡើយ
ដានីយ៉ែល 3:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសំឡាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទៅនោះ ព្រះគម្ពីរខ្មែរសាកល ដោយព្រោះបញ្ជារបស់ស្ដេចប្រថំណាស់ ហើយឡក្ដៅខ្លាំងក្រៃលែង ដូច្នេះអណ្ដាតភ្លើងបានសម្លាប់មនុស្សទាំងនោះដែលលើកសាដ្រាក់ មែសាក់ និងអ័បេឌនេកោឡើងនោះទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ អាល់គីតាប ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ |
នោះគាត់ក៏ចេញទៅឃើញសពដេកនៅកណ្តាលផ្លូវ នឹងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសពឬហែកលាឡើយ
ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឲ្យចេញពីស្រុកទៅជាប្រញាប់ ដោយពាក្យថា យើងស្លាប់ទាំងអស់គ្នាហើយ
មនុស្សអាក្រក់គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។
ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។
លោកសួរដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គថា ហេតុអ្វីបានជាព្រះរាជឱង្ការនៃស្តេចប្រថំអីម៉្លេះ នោះអើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល
រួចស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏នាំពួកអ្នកដែលប្តឹងចោទដានីយ៉ែល មកបោះគេទៅក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ នឹងប្រពន្ធកូនគេផង ហើយសិង្ហទាំងឡាយក៏មានអំណាចលើគេ បានទាំងបំបាក់ឆ្អឹងគេឲ្យខ្ទេចខ្ទី ទៅមុនដែលគេធ្លាក់ទៅដល់បាតរូងផង។
កាលស្តេចហេរ៉ូឌបានរកគាត់មិនឃើញ នោះក៏ពិចារណាសួរពួកអ្នកយាមល្បាត ហើយបង្គាប់ឲ្យនាំគេទៅសំឡាប់បង់ រួចស្តេចក៏យាងចុះពីស្រុកយូដា ទៅឯសេសារា គង់នៅទីនោះ។