ប៉ុន្តែម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ តែមើល មីកែល ជាពួកមហាទេវតា១បានមកជួយយើងយ៉ាងនោះ យើងបាននៅទីនោះជាមួយនឹងពួកស្តេចពើស៊ីទៅ
ដានីយ៉ែល 10:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ យើងនឹងប្រាប់អ្នកពីសេចក្ដីដែលកត់ទុកក្នុងគម្ពីរដ៏ពិត គ្មានអ្នកណាជួយខាងយើងក្នុងដំណើរការទាំងនេះឡើយ មានតែមីកែល ជាទេវតារបស់អ្នកប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ខ្ញុំនឹងប្រាប់អ្នកអំពីសេចក្ដីដែលមានកត់ត្រាទុកក្នុងសៀវភៅនៃសេចក្ដីពិត។ គ្មានអ្នកណាម្នាក់គាំទ្រខ្ញុំទាស់នឹងពួកទាំងនោះឡើយ មានតែមីកែលទេវតាគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំនឹងប្រាប់លោកអំពីសេចក្ដីដែលចែងទុកក្នុងក្រាំងនៃសេចក្ដីពិត។ គ្មានអ្នកណាជួយខ្ញុំតទល់នឹងពួកទាំងនោះឡើយ មានតែមីកែល ជាទេវតារបស់លោកប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ខ្ញុំចង់ជម្រាបលោកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងក្រាំងនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាទេវតាមីកែលជាទេវតាថែរក្សាអ៊ីស្រាអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។ អាល់គីតាប ប៉ុន្តែ ខ្ញុំចង់ជម្រាបអ្នកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងគីតាបនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាម៉ាឡាអ៊ីកាត់មីកែលជាម៉ាឡាអ៊ីកាត់ថែរក្សាអ៊ីស្រអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។ |
ប៉ុន្តែម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ តែមើល មីកែល ជាពួកមហាទេវតា១បានមកជួយយើងយ៉ាងនោះ យើងបាននៅទីនោះជាមួយនឹងពួកស្តេចពើស៊ីទៅ
នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរ ដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី
តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចំរើនឡើង។
ឯការជាក់ស្តែងពីព្រឹកនឹងល្ងាចទាំងប៉ុន្មាន ដែលបានប្រាប់មកនោះជាសេចក្ដីពិតហើយ ប៉ុន្តែត្រូវឲ្យឯងបំបិទការជាក់ស្តែងនេះទុកនៅ ដ្បិតគឺសំរាប់ពេលទៅមុខជាយូរលង់
ហើយក៏ប្រាប់ខ្ញុំ ព្រមទាំងសន្ទនានឹងខ្ញុំថា ដានីយ៉ែលអើយ យើងបានចេញមកឥឡូវ ដើម្បីនឹងឲ្យអ្នកមានប្រាជ្ញា ហើយនឹងយោបល់
ដូច្នេះ ត្រូវឲ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្តាច់ នោះត្រូវជាចំនួន៧អាទិត្យ នឹង៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា នឹងកំផែងផង
ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
ហើយសេចក្ដីទំនាយរបស់ពួកហោរា ក៏ត្រូវនឹងដំណើរនោះដែរ ដូចជាមានសេចក្ដីចែងទុកមកថា
រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្តឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ
នោះមានចំបាំងនៅលើមេឃ គឺមីកែល នឹងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ នឹងទេវតាវាក៏ច្បាំងនឹងលោកដែរ