ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ
ជនគណនា 4:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនឹងអាសនា នឹងអស់ទាំងខ្សែ ប្រដាប់ប្រដាសំរាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបំរើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងទីលាន រនាំងបាំងទ្វារចូលទីលានដែលនៅព័ទ្ធជុំវិញរោងឧបោសថ និងអាសនា ខ្សែសន្ធឹង និងប្រដាប់ប្រដាទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ជាមួយ។ គេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យគេធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈ ខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យធ្វើ។ អាល់គីតាប ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលានក្រណាត់នៅជុំវិញជំរំសក្ការៈ និងអាសនៈខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតំរូវឲ្យធ្វើ។ |
ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ
គាត់ធ្វើទីលាន ឯនៅខាងត្បូងមានរនាំងត្បាញធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ សំរាប់បាំងទីលាន ប្រវែង១០០ហត្ថ
ឯក្រសួងរបស់ពួកកូនចៅគើសុន ក្នុងការលីសែង ឬការងារអ្វីក្តី នោះស្រេចនៅអើរ៉ុន នឹងពួកកូនលោក គឺត្រូវឲ្យលោកចាត់ចែងការរបស់គេទាំងអស់