Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 4:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 រនាំង​ទី‌លាន រនាំង​បាំង​ទ្វារ​ចូល​ទី‌លាន​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ​រោង​ឧបោសថ និង​អាស‌នា ខ្សែសន្ធឹង និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ជា‌មួយ។ គេ​ត្រូវ​បំពេញ​កិច្ច‌ការ​ទាំង​អស់​ដែល​យើង​តម្រូវ​ឲ្យ​គេ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ក្រណាត់​ដំបូល​ទី‌លាន វាំងនន​ទ្វារ​ចូល​ទី‌លាន ក្រណាត់​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ទាំង​អស់​ដែល​យើង​តម្រូវ​ឲ្យ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 រនាំង​ទីលាន រនាំង​បាំង​មាត់​ទ្វារ​ទីលាន ដែល​នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាសនា នឹង​អស់​ទាំង​ខ្សែ ប្រដាប់‌ប្រដា​សំរាប់​ការ‌ងារ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​របស់​អ្វី​ផ្សេងៗ​ឯ​ទៀត គឺ​ការ​នោះ​ឯង​ដែល​គេ​ត្រូវ​បំរើ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ក្រណាត់​ដំបូល​ទី​លាន វាំង​នន​ទ្វារ​ចូល​ទី​លាន​ក្រណាត់​នៅ​ជុំ​វិញ​ជំរំ‌សក្ការៈ និង​អាសនៈ​ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ទាំង​អស់​ដែល​យើង​តំរូវ​ឲ្យ​ធ្វើ។

សូមមើលជំពូក ចម្លង




ជន‌គណនា 4:26
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ធ្វើ​ទី‌លាន​នៃ​រោង​ឧបោ‌សថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ សម្រាប់​បាំង​ទី‌លាន​ម្ខាង​នោះ


ចម្រឹង​រោង​ឧបោ‌សថ និង​ចម្រឹង​ទី‌លាន ព្រម​ទាំង​ខ្សែ​ចង​រោង​ឧបោសថ


លោក​ធ្វើ​ទី‌លាន នៅ​ប៉ែក​ខាង​ត្បូង​មាន​រនាំង​ត្បាញ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ សម្រាប់​បាំង​ទី‌លាន​ប្រវែង​មួយ​រយ​ហត្ថ


មុខ​ងារ​របស់​កូន​ចៅ​គើសុន​ក្នុង​ការ​លី‌សែង និង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​នៅ​ក្រោម​បង្គាប់​របស់​អើរ៉ុន និង​កូនៗ​របស់​គាត់។ អ្នក​ត្រូវ​ចាត់‌ចែង​ឲ្យ​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​លី​សែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម