Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 27:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ត្រូវ​ឲ្យ​ធ្វើ​ទីលាន​នៃ​រោង​ឧបោសថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​១​រយ​ហត្ថ សំរាប់​បាំង​ទីលាន​ខាង​ម្ខាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ត្រូវ​ធ្វើ​ទី‌លាន​នៃ​រោង​ឧបោ‌សថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​មួយ​រយ​ហត្ថ សម្រាប់​បាំង​ទី‌លាន​ម្ខាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ត្រូវ​ធ្វើ​ទី‌លាន​សម្រាប់​ព្រះ‌ពន្លា ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ​បាំង​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ត្រូវ​ធ្វើ​ទី​លាន សម្រាប់​ជំរំ‌សក្ការៈដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំ​វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្តោយ​មួយ​រយ​ហត្ថ។

សូមមើលជំពូក ចម្លង




និក្ខមនំ 27:9
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ទីលាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​៣​ជាន់ នឹង​ឈើ​តាត្រៅ​១​ជាន់។


នៅ​ថ្ងៃ​នោះ​ឯង ស្តេច​ទ្រង់​បាន​ញែក​ទីលាន​កណ្តាល ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ដ្បិត​នៅ​ទី​នោះ ទ្រង់​បាន​ថ្វាយ​ទាំង​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​នៃ​ដង្វាយ​មេត្រី គឺ​ដោយ​ព្រោះ​អាសនា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​តូច​ពេក មិន​ល្មម​នឹង​ដុត​អស់​ទាំង​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​របស់​ដង្វាយ​មេត្រី​ផង​បាន​ទេ


ទ្រង់​ធ្វើ​អាសនា​សំរាប់​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ត្រង់​ទីលាន​ទាំង​២​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា


ទ្រង់​ធ្វើ​ទីលាន​សំរាប់​ពួក​សង្ឃ នឹង​ទីលាន​ធំ ព្រម​ទាំង​ទ្វារ​សំរាប់​ទីលាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន


ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ ចូរ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ‌នាម​ទ្រង់​ចុះ


គឺ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ដំណាក់​ព្រះ‌យេហូវ៉ា គឺ​នៅ​កណ្តាល​ឯង ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។


ដ្បិត​១​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ទ្រង់ នោះ​វិសេស​ជាង​១​ពាន់​ថ្ងៃ​ណា​ទៀត ទូលបង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូលបង្គំ ជា​ជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់


គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គេ​ដុះ​ដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ


ហើយ​ត្រូវ​មាន​សសរ​២០ នឹង​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ នឹង​គន្លឹះ នោះ​ត្រូវ​ធ្វើ​ពី​ប្រាក់


រនាំង​បាំង​ទីលាន អស់​ទាំង​សសរ នឹង​ជើង​ទាំង​ប៉ុន្មាន ហើយ​រនាំង​នៅ​មាត់​ទ្វារ​ទីលាន​ផង


គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​នៅ​ចុង​ផ្ទាំង​ទី​១ ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២


រនាំង​ទីលាន អស់​ទាំង​សសរ​នឹង​ជើង​របស់​សសរ រនាំង​សំរាប់​បាំង​មាត់​ទ្វារ​ទីលាន អស់​ទាំង​ខ្សែ​ចំរ៉ឹង ហើយ​គ្រឿង​ប្រដាប់​សំរាប់​រោង​ឧបោសថ ហើយ​សំរាប់​ត្រសាល​ជំនុំ​ទាំង​អស់​ផង


លោក​ដំឡើង​រនាំង​នៃ​ទីលាន​នៅ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាសនា រួច​ដាក់​រនាំង​បាំង​នៅ​មាត់​ទ្វារ​ទីលាន ដូច្នេះ​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​រួច​ជា​ស្រេច។


ឯ​ទីលាន​ត្រូវ​រៀបចំ​ជុំវិញ ព្រម​ទាំង​បាំង​រនាំង​នៅ​មាត់​ទ្វារ​ដែរ


លោក​ក៏​ធ្វើ​សសរ​បាន​៦០​ហត្ថ ហើយ​ទីលាន​ក៏​ត្រឹម​សសរ​ទាំង​នោះ នៅ​ព័ទ្ធ​ជុំវិញ​ទ្វារ​កំផែង


រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ នោះ​ឃើញ​មាន​បន្ទប់ ហើយ​កំរាល​ថ្ម​ដែល​ធ្វើ​សំរាប់​ទីលាន​នៅ​ជុំវិញ គឺ​មាន​បន្ទប់​៣០ នៅ​លើ​កំរាល​ថ្ម​នោះ


លោក​ក៏​វាស់​បណ្តោយ នឹង​ទទឹង​នៃ​ទ្វារ​កំផែង​របស់​ទីលាន​ខាង​ក្រៅ ដែល​បើក​ទៅ​ខាង​ជើង


ក៏​មាន​ទ្វារ​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​ប្រទល់​មុខ​នឹង​ទ្វារ​នោះ​ទាំង​ខាង​ជើង នឹង​ខាង​កើត​ផង រួច​លោក​វាស់​ពី​ទ្វារ​១​ទៅ​ទ្វារ​១​ទៀត​បាន​១០០​ហត្ថ។


រួច​លោក​នាំ​ខ្ញុំ​ទៅ​ដល់​ទីលាន​ខាង​ក្នុង ក្បែរ​ទ្វារ​កំផែង​ខាង​ត្បូង លោក​វាស់​ទ្វារ​ខាង​ត្បូង ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​កើត លោក​ក៏​វាស់​ទ្វារ​នោះ​មាន​ទំហំ​ត្រូវ​គ្នា​ដែរ


នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង នោះ​មាន​បន្ទប់​សំរាប់​ពួក​ចំរៀង នៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ត្រង់​ទ្វារ​ទិស​ខាង​ជើង ឯ​បន្ទប់​ទាំង​នោះ​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​១​ទៀត នៅ​ត្រង់​ទ្វារ​ខាង​កើត ដែល​បើក​ទៅ​ទិស​ខាង​ជើង


ប្រទល់​នឹង​ទីលាន​ខាង​ក្នុង​ដែល​វាស់​បាន​២០​ហត្ថ ហើយ​ទល់​មុខ​នឹង​កំរាល​ថ្ម​នៅ​ទីលាន​ខាង​ក្រៅ នោះ​មាន​រាន‌ហាល​៣​ជាន់


ព្រម​ទាំង​រនាំង​ទីលាន នឹង​រនាំង​នៅ​មាត់​ទ្វារ​ទីលាន ដែល​បាំង​ជុំវិញ​នៃ​រោង​ឧបោសថ នឹង​អាសនា ហើយ​នឹង​ខ្សែ​ទាំង​ប៉ុន្មាន​សំរាប់​ប្រើ​ការ​នោះ​ដែរ។


រនាំង​ទីលាន រនាំង​បាំង​មាត់​ទ្វារ​ទីលាន ដែល​នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាសនា នឹង​អស់​ទាំង​ខ្សែ ប្រដាប់‌ប្រដា​សំរាប់​ការ‌ងារ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​របស់​អ្វី​ផ្សេងៗ​ឯ​ទៀត គឺ​ការ​នោះ​ឯង​ដែល​គេ​ត្រូវ​បំរើ


សសរ​ទីលាន​ដែល​នៅ​ជុំវិញ នឹង​ជើង ចំរ៉ឹង ខ្សែ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​នឹង​របស់​ទាំង​អស់​ដែល​សំរាប់​គាំពារ​ផង ត្រូវ​ឲ្យ​ឯង​ដំរូវ​ដោយ​ឈ្មោះ​ប្រដាប់‌ប្រដា ដែល​ត្រូវ​ផ្ញើ​ទុក​ឲ្យ​គេ​លី‌សែង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម