ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​មេ​ជា​ឪពុក​លើ​អស់​ទាំង​គ្រួ​នៃ​កូន​ចៅ​កាឡាត ជា​កូន​ម៉ាគារ ដែល​ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​នៃ​កូន​ចៅ​យ៉ូសែប​ទាំង​ប៉ុន្មាន គេ​ក៏​ចូល​មក​ជំរាប​ចំពោះ​មុខ​ម៉ូសេ នឹង​ពួក​អ្នក​ដែល​ជា​កំពូល ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​កូន​ចៅ​អ៊ីស្រាអែល​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​កូន​ចៅ​កាឡាដ ជា​កូន​របស់​ម៉ាគារ ដែល​ត្រូវ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជ​អំបូរ​កូន​ចៅ​យ៉ូសែប នាំ​គ្នា​ចូល​មក​ជម្រាប​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ និង​ពួក​មេ​ដឹក​នាំ ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​លោក​នៅ​ចំពោះ​មុខ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ៖

សូមមើលជំពូក

អាល់គីតាប

មេដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​យូសុះ នាំ​គ្នា​ចូល​មក​ជិត​ម៉ូសា ជម្រាប​គាត់​នៅ​ចំពោះ​មុខ​ពួក មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ត​ទៅ៖

សូមមើលជំពូក



ជន‌គណនា 36:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឃើញ​កូន​ចៅ​របស់​អេប្រា‌អិម​ដល់​៣​ដំណ ឯ​កូន​ចៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ នោះ​គាត់​ក៏​បាន​កាន់​ដាក់​នៅ​លើ​ភ្លៅ​ដែរ


ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ​ជា​កូន​កាឡាតៗ​ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១


គេ​ក៏​នាំ​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នៅ​មុខ​អស់​អ្នក ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ជំរាប​ថា


ពួក​កូន​ស្រី​ស្លូផិហាត​បាន​និយាយ​ត្រូវ ដូច្នេះ​ត្រូវ​ចែក​ឲ្យ​គេ​មាន​កេរ្តិ៍‌អាករ​នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​ផង ត្រូវ​ឲ្យ​គេ​បាន​មរដក​របស់​ឪពុក​គេ​ចុះ