Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 27:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គេ​ក៏​នាំ​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នៅ​មុខ​អស់​អ្នក ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ជំរាប​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួកនាង​បាន​ឈរ​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ សង្ឃ​អេលាសារ ពួក​អ្នក​ដឹក​នាំ និង​ក្រុម​ជំនុំ​ទាំង​អស់ នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ ហើយ​ពួកនាង​ពោល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​នាង​ចូល​មក​ជួប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​នាង​ពោល​ថា៖

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​នាង​ចូល​មក​ជួប​ម៉ូសា អ៊ីមុាំ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​នាង​ពោល​ថា៖

សូមមើលជំពូក ចម្លង




ជន‌គណនា 27:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៊ូកគី ជា​កូន​អ័ប៊ី‌សួរៗ ជា​កូន​ភីនេ‌ហាសៗ ជា​កូន​អេលាសារៗ ជា​កូន​អើរ៉ុន​ដ៏​ជា​សំដេច​សង្ឃ


ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ​ជា​កូន​កាឡាតៗ​ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១


ត្រូវ​ឲ្យ​លោក​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​លោក ដោយ‌សារ​សេចក្ដី​សំរេច​របស់​យូរីម គឺ​តាម​បង្គាប់​របស់​អេលាសារ​ដែល​គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​លោក​គេ​ត្រូវ​ចូល​មក​វិញ ទាំង​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា


ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​ទៅ នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​ជា​ពួក​កូរេ​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​វិញ ហើយ​គាត់​គ្មាន​កូន​ប្រុស​សោះ


រីឯ​ពួក​មេ​ជា​ឪពុក​លើ​អស់​ទាំង​គ្រួ​នៃ​កូន​ចៅ​កាឡាត ជា​កូន​ម៉ាគារ ដែល​ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​នៃ​កូន​ចៅ​យ៉ូសែប​ទាំង​ប៉ុន្មាន គេ​ក៏​ចូល​មក​ជំរាប​ចំពោះ​មុខ​ម៉ូសេ នឹង​ពួក​អ្នក​ដែល​ជា​កំពូល ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​កូន​ចៅ​អ៊ីស្រាអែល​ថា


រីឯ​មនុស្ស​ខ្លះ គេ​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ បាន​ជា​គេ​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​មិន​បាន គេ​ក៏​មក​ឯ​ម៉ូសេ នឹង​អើរ៉ុន នៅ​ថ្ងៃ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម