Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 36:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​កូន​ចៅ​កាឡាដ ជា​កូន​របស់​ម៉ាគារ ដែល​ត្រូវ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជ​អំបូរ​កូន​ចៅ​យ៉ូសែប នាំ​គ្នា​ចូល​មក​ជម្រាប​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ និង​ពួក​មេ​ដឹក​នាំ ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​លោក​នៅ​ចំពោះ​មុខ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ពួក​មេ​ជា​ឪពុក​លើ​អស់​ទាំង​គ្រួ​នៃ​កូន​ចៅ​កាឡាត ជា​កូន​ម៉ាគារ ដែល​ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​នៃ​កូន​ចៅ​យ៉ូសែប​ទាំង​ប៉ុន្មាន គេ​ក៏​ចូល​មក​ជំរាប​ចំពោះ​មុខ​ម៉ូសេ នឹង​ពួក​អ្នក​ដែល​ជា​កំពូល ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​កូន​ចៅ​អ៊ីស្រាអែល​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 មេដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​យូសុះ នាំ​គ្នា​ចូល​មក​ជិត​ម៉ូសា ជម្រាប​គាត់​នៅ​ចំពោះ​មុខ​ពួក មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង




ជន‌គណនា 36:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអិមរហូត​ដល់​ទៅ​បី​តំណ ហើយ​កូន​ចៅរបស់​ម៉ាគារ ជា​កូន​របស់​ម៉ាណា‌សេ ក៏​រាប់​ដូច​ជា​កូន​របស់​លោក​យ៉ូសែប​ដែរ។


ពេល​នោះ ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​នាំ​គ្នា​ចូល​មក។ ស្លូផិហាត​ជា​កូន​របស់​ហេភើរ ហេភើរ​ជា​កូន​របស់​កាឡាដ កាឡាដ​ជា​កូន​ម៉ាគារ ម៉ាគារ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជពង្ស​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ូសែប។ ពួក​កូន​ស្រី​របស់​គាត់​មាន ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។


ពួកនាង​បាន​ឈរ​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ សង្ឃ​អេលាសារ ពួក​អ្នក​ដឹក​នាំ និង​ក្រុម​ជំនុំ​ទាំង​អស់ នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ ហើយ​ពួកនាង​ពោល​ថា៖


«ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​និយាយ​ត្រូវ។ អ្នក​ត្រូវ​ឲ្យ​ពួកនាង​មាន​កេរ‌អាករ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង​ផង ហើយ​ប្រគល់​កេរអាករ​របស់​ឪពុក​ពួក​នាង ទៅ​ពួកនាង​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម