ជនគណនា 35:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលសំឡាប់គេ នោះត្រូវសំឡាប់វិញ ដោយពាក្យរបស់ស្មរបន្ទាល់២ ឬ៣នាក់ តែបើមានស្មរបន្ទាល់តែម្នាក់វិញ នោះនឹងធ្វើបន្ទាល់ទាស់នឹងអ្នកណាឲ្យគេត្រូវស្លាប់មិនបានទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាម្នាក់សម្លាប់គេ ឃាតកនោះត្រូវសម្លាប់ចោល ដោយសំអាងលើភស្តុតាងរបស់ពួកស្មរបន្ទាល់ តែបើមានស្មរបន្ទាល់តែម្នាក់ នោះមិនអាចធ្វើបន្ទាល់ឲ្យអ្នកណាត្រូវស្លាប់បានឡើយ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រប់ឃាតកម្ម គេសម្លាប់ឃាតកបាន នៅពេលមានសាក្សីជាច្រើនដឹងឮ។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចកាត់ទោសប្រហារជីវិតនរណាបានឡើយ។ អាល់គីតាប គ្រប់ឃាតកម្ម គេសម្លាប់ឃាតកបាន នៅពេលមានសាក្សីជាច្រើនដឹងឮ។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចកាត់ទោសប្រហារជីវិតនរណាបានឡើយ។ |
តែបើអ្នកនោះបានប្រហារគេដោយគ្រឿងដែកអ្វីឲ្យដល់ស្លាប់ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន
មួយទៀត មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វីនឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសំឡាប់គេឡើយ ត្រូវសំឡាប់អ្នកនោះវិញជាកុំខាន
តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់
តើក្រិត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចំឡើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬអី
នេះជាគំរប់៣ដងហើយ ដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ការទាំងអស់នឹងបានសំរេច ដោយនូវមាត់ស្មរបន្ទាល់២ឬ៣នាក់
មិនត្រូវឲ្យមានស្មរបន្ទាល់តែម្នាក់ ឈរឡើងធ្វើបន្ទាល់ពីសេចក្ដីទុច្ចរិត ឬពីអំពើបាបណា ដែលមនុស្សនឹងប្រព្រឹត្តយ៉ាងណាក្តីនោះឡើយ គឺដោយស្មរបន្ទាល់២ឬ៣នាក់វិញ ទើបដំណើរនោះនឹងសំរេចបាន
ត្រូវបណ្តាសាហើយ អ្នកណាដែលវាយអ្នកជិតខាងខ្លួនដោយសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
កុំឲ្យស្តាប់សេចក្ដីចោទប្រកាន់នឹងអ្នកចាស់ទុំណាឡើយ លើកតែមានស្មរបន្ទាល់២ឬ៣នាក់
ឯអ្នកណាដែលក្បត់ក្រិត្យវិន័យលោកម៉ូសេ នោះបានត្រូវស្លាប់ឥតប្រណី ដោយសេចក្ដីបន្ទាល់របស់មនុស្ស២ឬ៣នាក់
អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃផង